ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបរយ:ពេល២ថ្ងៃនៅខេត្តបន្ទាយមានជ័យប្រព្រឹត្តិទៅដោយជោគជ័យ ...!
បន្ទាយមានជ័យ÷នាល្ងាចថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤ ក្រោយពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបរយ:ពេល២ថ្ងៃនៅខេត្តបន្ទាយមានជ័យប្រព្រឹត្តិទៅដោយជោគជ័យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណ:មេប្រយោគ
,គណ:កម្មការនិងអ្នកសង្កេតការណ៍ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ សមាជិក សមាជិកា ស.ស.យ.ក នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្ត កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស ដែលបានចូលរួមយកអស់ទាំងកម្លាំងកាយ ចិត្ត និងស្មារតីបំពេញភារកិច្ចដើម្បីបង្កភាពងាយស្រួលដល់ប្អូនៗជាបេក្ខជនប្រឡង ព្រមទាំងជួយរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៃការប្រឡងរយ:ពេល២ថ្ងៃ ដំណើរការរលូន ភាពជោគជ័យ គ្មានបាតុភាពបញ្ហាអ្វីនោះឡើយ។
បន្ថែមលើនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោកបណ្ឌិតកុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា - ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យលោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត-ប្រធានគណគណៈមេប្រយោគទូទាំងខេត្តបានសូមជូនពរ កូនក្មួយថ្នាក់ទីទី១២ទាំងអស់ ប្រឡងឲ្យបានជាប់ទាំងអស់គ្នា ហើយទទួលបាននិទ្ទេសល្អៗថែមទៀតផង ។
ដោយឡែកប្អូនៗដែលបានជាប់និទ្ទេស A ទាំងអស់នឹងត្រូវបានរង្វាន់លើកទឹកចិត្តពីអភិបាលខេត្តបន្ទាយមានជ័យនៅ laptop កុំព្យូទ័រយូរដៃនិង ipad ក្នុងម្នាក់មួយគ្រឿងផងដែរ។
ទន្ទឹមនឹងនេះ លោកក៏សូមជូនពរប្អូនៗបេក្ខជនទាំងអស់សំណាងល្អ និងទទួលបានជោគជ័យគ្រប់ៗគ្នា ៕
Post a Comment