សមត្ថកិច្ចនាំខ្លួន លោក ដួង តារា ក្រោមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប៉ុន្តែសមត្ថកិច្ចមិនអាចបញ្ជាក់បាននៅឡើយថា ជាករណីអ្វីនោះទេ!

 



ភ្នំពេញ: លោក ដួង តារា អតីតជំនួយការសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ ។ 



ការឃាត់ខ្លួនបុគ្គលល្បីរូបនេះ កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប៉ុន្តែសមត្ថកិច្ចមិនអាចបញ្ជាក់បាននៅឡើយថា ជាករណីអ្វីនោះទេ។


លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញប្រាប់ សារព័ត៌មានក្រុងស្រុក នៅមុននេះថា «យើងកំពុងធ្វើការងារសិន» 


បេីតាមប្រជាពលរដ្ឋដែលស្គាល់លោក ឌួង តារា ថាលោកជាកូនប្រសា លោកឧកញ៉ា លី សាម៉េត ។ 


គួរបញ្ជាក់ផងដែរ កាលពីថ្មីៗ នេះសម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងឆបោករបស់ លោក លី សាម៉េត ហៅគ្រូមា និងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការ ចេញដីកាបង្កកទ្រព្យសម្បត្តិលោក លី សាម៉េត ។


យ៉ាងណាមិញនេះគ្រាន់ជាដំណឹង! បឋម សូមរង់ចាំព័ត៌មានផ្លូវការពីស្ថាប័នមានសមត្ថកិច្ច ៕

Powered by Blogger.