ចុះភ្ជួរស្រែពេលមេឃធ្លាក់ភ្លៀងត្រូវរន្ទះបាញ់ស្លាប់និងរបួស០២នាក់

 



ខេត្តបាត់ដំបង៖បុរស០២នាក់ត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់០១នាក់និងរបួសសន្លប់ស្តូកស្តឹង០១នាក់ក្រោយនាំគ្នាទៅភ្ជួរស្រែនៅពេលមេឃកំពុងធ្លាក់ភ្លៀង។

ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ស្ថិតនៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ។



ករណីរន្ទះបាញ់ខាងលើនេះបណ្តាលអោយបុរស០១នាក់ឈ្មោះ ឈឿត ខាវ អាយុ ១៩ឆ្នាំ ស្លាប់នៅនឹងកន្លែង ហើយត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម្នាក់ទៀតឈ្មោះ ពៅ ស៊ីមិន ភេទប្រុស អាយុ ២២ឆ្នាំ សន្លប់ស្តូកស្តឹងហើយត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយបានដឹងខ្លួនឡើងវិញ៕


Powered by Blogger.