សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់
(ពោធិ៍សាត់)នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០២ និង៣០នាទីរសៀល យោងតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុង អោយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវ.ទោ ប៉ុន រតនាអធិការរងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃញី បានចុះបង្រ្កាប ករណីគ្រឿងញៀនមួយកន្លែងស្ថិតនៅផ្ទះឈ្មោះ ជេត វណ្ណី ភេទស្រី អាយុ២៨ឆ្នាំ ស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជាលទ្ធផលចាប់បានជនសង្ស័យចំនួន០៤នាក់
១- ឈ្មោះ បុិន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង ឃុំកញ្ជោរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។រក្សាទុកចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលទ្ធផល + វិជ្ជមាន)។
២-ឈ្មោះ យិន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រើប្រាស់នូវសារធាតុញៀន(លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលទ្ធផល(+)វិជ្ជមាន)។
៣-ឈ្មោះ ហម ពេជ្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុ។ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលទ្ធផល(+)វិជ្ជមាន)។
៤-ឈ្មោះ ជេត វណ្ណី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរម៉ាស្សា រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សម្រួលទីតាំងនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលទ្ធផល(+)វិជ្ជមាន។
វត្ថុតាងចាប់យកបានរួមមាន ៖
១-ទូរស័ព្ទចំនួន ០១ គ្រឿង ( ម៉ាកinfinix ពណ៌ទឹកសមុទ្រ)
២-ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់ទម្ងន់សរុប ៣១,៧៨ ក្រាម(គិតសាច់ថ្នាំសុទ្ធ)
៣-អំពូលកែឆ្នៃសំរាប់ជក់ថ្នាំចំនួន ០៦
៤-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
៥-ដែកកេះកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួនមួយ
៦-ម៉ូតូហុងដាឌ្រីមសង់២០២២ ចំនួន០១គ្រឿង ពណ៍ ក្រហម ស្លាកលេខ ពោធិ៍សាត់ 1K-0178
៧-កញ្ចប់បារីចំនួន ០១កញ្ជប់
៨-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១ កំប្លេ
៩-ទុយោសម្រាប់ចូកគ្រឿងញៀនចំនួន ០១
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួននឹងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់នីតិវិធី។
Post a Comment