លោកឧត្តមសេនីយ៍ទោ ដាញ់អេង​ប៊ុន​ចាន់​ ចាត់តាំងតំណាងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុ​ជា​ប្រគល់ជូន ក្រុមគ្រួសារសពសមាជិកសមាគមដែ​លទទួល​មរ ណភាព៖


 


 (បាត់ដំបង)នៅថ្ងៃទី២៨ខែតុលា ​ឆ្នាំ២០​២៤​នេះលោកឧត្តមសេ​នី​យ៍ទោដាញ់​ អេងប៊ុនចាន់​ស្នងការនៃ​ស្នងការដ្ឋានន គរ​បាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាការ​មូលដ្ឋានស​មាគមមិត្តនគរបាលជាតិកម្ពុជាខេត្តបាត់ ដំបង បានចាត់តាំងលោកឧត្តមសេនី​យ៍ត្រី ពៅ ថាវុធ ស្នង​ការរងផែនការងារធនធានមនុ​ស្ស​និងជាអ​នុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ​កម្ពុជានៃស្នងការដ្ឋានន​គរបា​លខេត្តបាត់ដំបងជាតំ​ណាងដោ​យ​មានការចូលរួមពីលោ​កឧត្តមសេនី​យ៍ត្រី ផង់ សុភាព ស្នងការរង​ ​លោកវរសេនីយ៍ទោ ហ៊ុន​ ខែតស្នងការរង លោកនាយ​ នាយរងការិ យាល័យបុគ្គលិក លោក អធិការ អធិការ រងនិងមន្រ្តីនគរ​បាលស្រុកសំពៅលូន ព្រមទាំងមន្រ្តីរាជការកម្លាំងប្រដាប់អាវុធ​ នៅមូលដ្ឋាននោះចូលបរួមគោរពវិ​ញ្ញា​ណក្ខន្ធសពលោកវរសេ​នីយ៍ត្រី អេង ពៅ អត្តលេខ ៤៤០២៦ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅលូន នៃ​អធិការដ្ឋាននគរបាលស្រុកសំពៅលូន និងធ្វើការបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ជាកិច្ចបច្ឆាមរ ណៈជូនខណ:លោកទទួលមរ ណ: ភាពកាលពី ថ្ងៃទី​២៦ ខែ តុលា ឆ្នាំ២០២៤ ដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចុះបំពេញការងារក្នុងមូល​ដ្ឋាន​ហើយសពកំពុងតម្កល់ធ្វើបុណ្យតាមគន្លងប្រពៃណីនៅគេ ហដ្ឋាននៃសព ស្ថិតនៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។


ជាមួយគ្នានោះដែរបាននាំយកនូវថវិការបស់ ៖

-សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល 

-លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ១,០០០, ០០០ រៀល

-រដ្ឋបាលស្រុកសំពៅលូន ចំនួន ៥០០, ០០០រៀល

-អង្គភាពអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចំនួន ៣,៥៧០, ០០០ រៀល

-សរុបឋវិកាចំនួន ១១,០៧០,០០០៛ ប្រគល់ជូនគ្រួសារសព ដើម្បីចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យ។


ថ្នាក់ដឹកនាំស្នងការក៏ដូចជាថ្នាក់ដឹកនាំសមាគមមិត្តន​គរបាលជាតិកម្ពុជា រួមទាំងកងកម្លាំងនគរបាលទាំ​ងអស់ និងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំ លែកទុក្ខយ៉ាង ក្រៀមក្រំ​បំផុតចំពោះក្រុមគ្រួសារសព​ ៕







Powered by Blogger.