នគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលស្រុកបវិលឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា ៣ នាក់ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំបិតកាប់ម៉ូតូនិងយកស្លាកលេខ)

 



(បាត់ដំបង)កាលពីថ្ងៃទី ០១ ខែតុលាឆ្នាំ២០២៤ វេលាម៉ោង០៩.៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ វៃ សាវ៉ែន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល  បានប្ដឹងទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង បានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់មកលើម៉ូតូរបស់កូនខ្លួនម៉ាកហុងដាឌ្រីមស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1N.5899 បណ្ដាលឲ្យបែកក្បាលម៉ូតូ.បែកកុងទ័រម៉ូតូ.ដាច់កាត់តាប៊ូខាងក្រោយ និងបាត់ស្លាកលេខ ខណៈពេលកូនប្រុសរបស់ខ្លួនឈ្មោះ សារ៉ា រតនៈ អាយុ១៣ឆ្នាំ និងមិត្តភក្កិកំពុងឈប់ម៉ូតូនៅក្នុងវត្តរូងជ្រៃ កាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង១៩.០០នាទី នៅចំណុចក្រុមទី០១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល។


ក្រោយពីទទួលបណ្ដឹង កម្លាំងជំនាញនគរបាលយុត្តិធម៏ បានសហការណ៏ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៣.០០នាទី ជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់៖
១.ឈ្មោះ ម៉ាប់ សៀវម៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល (អ្នកកាន់កាំបិតកាប់ម៉ូតូនិងកាប់យកស្លាកលេខ)
២.ឈ្មោះ យ៉ូន កុម្ភះ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល(អ្នកបើកម៉ូតូ)
៣.ឈ្មោះ សំនៀង បញ្ញា ហៅ វ៉ិត ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិកោះរាមឃុំខ្នាចរមាស ស្រុកបវេល(កាន់ជំពាមកៅស៊ូអ្នកជិះពីក្រោយ)
និងដកហូតបានសម្ភារៈតាងរួមមានៈ
_ស្លាកលេខម៉ូតូ(ជារបស់ជនរងគ្រោះ )ចំនួន០១
_ដងកាំបិតឈើ ចំនួន០១
_ជំពាមកៅស៊ូ ចំនួន០១
_ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីនស៊េរី២០១៨ ពណ៌ខ្មៅ (គ្មានស្លាកលេខ)
បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោដើម្បីធ្វើការសាកសួរ។


ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ទៅលើម៉ូតូនិងកាប់យកស្លាកលេខម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែនដោយមានគ្នាចំនួន០៤នាក់។


+មូលហេតុៈ ជនសង្ស័យខឹងបក្ខពួកជនរងគ្រោះឆាតគំរាមអាករមកលើពួកខ្លួន។
+សុំគោលការណ៍:ឃាត់ខ្លួនបណ្ដោះអាសន្ន  ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។









Powered by Blogger.