សុខទុក្ខរបស់កងកម្លាំងនគរបាលគឺជាភារកិច្ចរបស់ថ្នាក់ដឹកនាំដែលត្រូវតែគឹតគូរនិងយកចិត្តទុកដាក់ជាប់ជាប្រចាំ៖
នៅរសៀលថ្ងៃទី០៤ខែតុលាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំ ណេះសំណាលជាមួយសិក្ខាកាមចំនួន ១៤នាក់ រួម មាន សិក្ខាកាមកំពុងបន្តការសិក្សានៅប្រទេសវៀតណាម ០៨នាក់ ដែលទទួលបានការឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌ និងសិក្ខាកាមដែលត្រូវទៅចូលរួមបណ្តុះបណ្តាញនៅសាលាមិត្តភាពកម្ពុជា-វៀតណាម ចំនួន០៦នាក់។
ជាមួយនឹងការសំណេះសំណាលនេះ លោកស្នងការ ក៏បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយក ចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីទទួលបានចំ ណេះ ដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំ ពេញការងារជូនអង្គភាព។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការ មានឧបត្ថម្ភជាថវិកាសម្រាប់ជាការលើកទឹកចិត្តនិងធ្វើកា រ ផ្តាំផ្ញើដល់សិក្ខាកាម ត្រូវបន្តការប្រឹងប្រែងរៀន សូត្ររហូតដល់បញ្ចប់វគ្គសិក្សាគ្រប់ៗគ្នា៕
Post a Comment