គណៈអភិបាលខេត្ត អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នូ ម៉ាឡា ត្រូវម្តាយបង្កើតរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ÷គណៈប្រតិភូបានបន្តគោរពវិញ្ញាណក្ខន្ធសពឧបាសិកា នូ ម៉ាឡា ដែលត្រូវជាម្ដាយបង្កើត ឯកឧត្តម អ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី១៧ នៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូល គោរពវិញ្ញាណក្ខន្ធស្ថិតនៅក្នុងភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។ គណៈប្រតិភូដែលបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធពីព្រឹកថ្ងៃទី១៨ រួមមានគណៈប្រតិភូក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមយុវជនសសយកខេត្ត មន្ទីរសុខាភិបាលខេត្ត ប្រតិភូមន្ទីរមុខងារសាធារណៈខេត្ត ប្រតិភូមន្ទីររ៉ែនិងថាមពលខេត្ត ប្រតិភូមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ប្រតិភូមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ប្រតិភូមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ប្រតិភូមន្ទីរពាណិជ្ជកម្មខេត្ត ប្រតិភូសភាពពាណិជ្ជកម្មខេត្ត ប្រតិភូ អង្គភាពកម្ចាត់មីន ប្រតិភូក្រុមប្រឹក្សាគណៈអភិបាលក្រុងប៉ោយប៉ែត ក្រុមប្រឹក្សា គណ:អភិបាលស្រុកអូរជ្រៅ ក្រុមប្រឹក្សាគណៈភិបាលស្រុកមង្គលបុរីក្រុមប្រឹក្សាគណៈភិបាលស្រុកម៉ាឡៃ ប្រតិភូយោធាភូមិភាគទី៥ ទិសបន្ទាយមានជ័យ ប្រតិភូបញ្ជាការដ្ឋានកងរថក្រោះ កងពលថ្មើរជើង៥១ ប្រតិភូកងការពារព្រំដែនលេខ៥០៣ ក្រុមប្រតិភូកាកបាទក្រហមខេត្ត ប្រតិភូមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ប្រតិភូមន្ទីរឧស្សាហកម្មសិប្បកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តប្រតិភូមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ប្រតិភូមន្ទីររៀបចំដែនដី មន្ទីរអប់រំយុវជននិងកីឡា មន្ទីរកិច្ចការនារីខេត្ត និងមន្ទីរផែនការខេត្ត។ ក្នុងនាមជាក្រុមគ្រួសារសពឯកឧត្តមអ៊ុំរាត្រីបានមានប្រសាសន៍សម្ដែងនូវកតញ្ញុតាធម៌និងដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តមលោកជំទាវ អស់លោក លោកស្រីកងកម្លាំងប្រដាប់អាវុធអង្គការជា មានតែបានចូលរួមរំលែកមរណៈទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពឧបាសិកានូ ម៉ាឡា ក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា ពុំអាចបំភ្លេចបាននូវសមានចិត្តគុណូបការៈដ៏ខ្ពង់ខ្ពស់ ថ្លៃថ្លាទាំងនេះបាននោះឡើយ។
Post a Comment