ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍យោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ...


  

    


 (បន្ទាយមានជ័យ​)÷ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា​ ឆ្នាំ​២០២៤ លោកឧត្ដមសេនីយ៍​ឯក សុិន សូផាន្នី មេបញ្ជាការរង ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ​ ប្រធានក្រុមទី១ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ តំណាងដ៏ខ្ពង់ខ្ពស់​ លោក​នាយឧត្តម​សេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ បានអញ្ជេីញ​ជាអធិបតីភាព​ ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​។​



        ក្នុងពិធីនេះមានការអញ្ជេីញចូលរួមពីលោក​ឧត្ដមសេនីយ៍​ត្រី​ ស៊ុន សម្បតិ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោក​ឧត្តមសេនីយ៍ត្រី បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង​ លោកនាយសេនាធិការរង​ លោកប្រធាន-អនុប្រធានមន្ទីរ​ ទាំង០៧ លោកនាយការិយាល័យ ប្រធានអង្គភាពចំណុះ​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកទាំង៩​ និងនាយ នាយរង និងពលអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ឆ្នាំ២០២៥ និងឆ្នាំ២០២៤ ចំនួន ៥៩នាក់។ 



        ក្នុងពិធីនេះដែរមានមតិស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ត្រី​ ស៊ុន សម្បតិ្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ បានរាយការណ៍​សង្ខេបពីស្ថានភាពការងារគ្រប់គ្រង យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោធិនដែលត្រូវត្រួតពិនិត្យនាពេលនេះចំនួន៥៩នាក់/ស្រី០៤នាក់ ក្នុងនោះ យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន៤១នាក់/ស្រី០៤នាក់,​យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៥ ចំនួន ១៨នាក់ផងដែរ។ 



          លោកឧត្ដមសេនីយ៍​ឯក សុិន សូផាន្នី  ក៏បានធ្វេីការកោតសរសេីរ​ ចំពោះយោធិនដល់អាយុសោធននិវត្តន៍ ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិមាតុភូមិ​ ដែលបានបន្សល់ទុកនូវស្នាដៃយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិរហូតមកដល់ពេលបច្ចុប្បន្ននេះ។ 



    លោកឧត្ដមសេនីយ៍​ឯក​ បន្តថា​ ក្រោមការដឹកនាំរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុកដាក់ ទៅលេីសុខទុក្ខបងប្អូនដែលជាសោធននិវត្តន៍​ ដោយមិនទុកបងប្អូនចោលឡេីយ​ ពោលគឺលោកតែតែងជួយទំនុកបម្រុងដល់គ្រួសារបងប្អូនសោធននិវត្តន៍ជាប្រចាំផងដែរ៕
















Powered by Blogger.