កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួច(ម៉ូតូ)។

 


(បាត់ដំបង)នៅថ្ងៃទី ២១ ខែតុលាឆ្នាំ២០២៤ វេលាម៉ោង ០៨.០០នាទី នៅចំណុចក្នុងបរិវេណសាលារៀនអនុវិទ្យាល័យជ្រោយស្តៅ ស្ថិតក្នុងក្រុមទី១២ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល មានករណីលួច(ម៉ូតូ)បង្កឡើងដោយជនសង្ស័យ០១នាក់ឈ្មោះ ចាន់ រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល បានធ្វើសកម្មភាពចូលក្នុងសាលារៀនអនុវិទ្យាល័យជ្រោយស្តៅ លួចម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លិច ស៊េរី២០១៥ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង1AT.9767 របស់ជនរងគ្រោះឈ្មោះ ឡឹង សុផានី ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខណៈពេលជនរងគ្រោះជិះយកមកចតទុកនៅមុខទីចាត់ការ ហើយដកសោម៉ូតូទុកក្នុងប្រអប់ក្បាលម៉ូតូ រួចក៏ចូលទៅក្នុងទីចាត់ការ ក្រោយមកក៏ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចតែម្ដង។
  សម្ភារៈតាងដកហូតរួមមានៈ
_ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លិច ស៊េរី២០១៥ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1AT.9767
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
សុំគោលការណ៍ឃាត់ខ្លួនៈនៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្នគោល បណ្តោៈអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមមតិវិធី។
ឃាត់ខ្លួនតាមបញ្ជាឯកឧត្តមកែវ សុជាតិព្រៈរាជអាជ្ញាតាមទូស័ពលេខ016622222(ម៉ោង14.25 នាទី 21.10.2024)។






Powered by Blogger.