ពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថរយៈពេល៩ ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៤
(បន្ទាយមានជ័យ )÷ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថរយៈពេល៩ ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៤ ។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយ នាយទាហាននៃកងរាជអាវុធហត្ថចូលរួមចំនូន៨២នាក់។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ចំពោះយោធិន នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងស្ថាប័នកងរាជអាវុធហត្ថ។ លោកក៏បានថ្លែងនូវការកោតសរសេីរចំពោះអាវុធហត្ថដែលមានស្នាដៃ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសបានចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះបានយ៉ាងល្អប្រសើរ។ ទន្ទឹមជាមួយគ្នានោះដែរលោកមេបញ្ជាការស្តីទី ក៏បានណែនាំបន្ថែមដល់អាវុធហត្ថខេត្ត និងក្រុង-ស្រុកទាំង៩ ៖ ១-ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន, ២-ត្រូវគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ និងអនុវត្តឱ្យបានត្រឹមត្រូវការគោរពសិទ្ធិមនុស្ស, ៣-ត្រូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចឈរជើងនៅក្នុង ភូមិសាស្ត្រ ជាមួយអាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសរួមគ្នាបង្ក្រាបបទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋានដែលកេីតមាន។
សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនោះដែរក៏មានការបំពាក់ឋាន្តរស័ក្ត ជូនអាវុធហត្ថចំនួន៤រូប រួមមាន៖ ថ្នាក់វរសេនីយ៍ត្រី ១ រូប, អនុសេនីយ៍ត្រី ចំនួន២ រូប និងព្រិន្ទបាលឯក ១រូប ចំណែក ប័ណ្ណសរសេីរ ចំនួន១៥រូប និងប្រគល់លិខិតសរសេីរ ចំនួន១៦រូបផងដែរ៕
Post a Comment