មុខសញ្ញា លួចកាត់ខ្សែភ្លើងមានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន បង្រ្កាបបានភ្លាមៗ និងចាប់ខ្លួនយកមកអនុវត្តតាមនីតិវិធី ...!

 



ខេត្តបាត់ដំបង÷ស្រុកសំពៅលូនក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោទឹម វិឆ័យ  អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១២និង១០ នាទី  កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានទទួលពត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះឈ្មោះ ស៊ុម សៅរ៉េត ភេទស្រី អាយុ ៥៨ ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានរាយការណ៍ជូនសមត្ថកិច្ចថា កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៧ និង៣០ នាទី នៅចំណុចចំការតាង៉ែនរបស់គាត់ ស្ថិតក្នុងក្រុមទី០៤ ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង  មានករណី អំពើលួចមានស្ថានទម្ងន់ទោស(កាត់ខ្សែរភ្លើង) របស់គាត់ បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ  បានធ្វើសកម្មភាពចូលទៅក្នុងចំការតាង៉ែន កាត់យកខ្សែរភ្លើងរបស់គាត់អស់ចំនួន ប្រហែល ១០០ ម៉ែត្រ  យកទៅបាត់ ។បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ និងអាជីវករទិញលក់អេតចាយ  កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ  បានចុះធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អេន សី ហៅ( អេត )ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង សមត្ថកិច្ចធ្វើការដកហូតវត្ថុតាង៖ សំណស្ពាន់ចំនួន០៣ កូនដុំ , -កាំបិតចំនួន០៣ដើម , សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន, ថង់យ៉ែលចំនួន០១   បាននៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ១០ នាទី នៅចំណុចភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង  បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន  ។



       តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ អេន សី ហៅ អេត ភេទប្រុស អាយុ ២៥ ឆ្នាំ បានឆ្លើយសាភាពថា ៖ រូបគេពិតជាបានធ្វើសកម្មភាពចូលទៅក្នុងចំការតាង៉ែនរបស់ឈ្មោះ ស៊ុម សៅរ៉េត ភេទស្រី ខាងលើ នៅចំណុចក្រុមទី០៤ ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយលួចកាត់យកខ្សែរភ្លើង ពិតប្រាកដមែន  ដោយលួចតែម្នាក់ឯងចំនួន០៣ លើក គឺនៅថ្ងៃទី០២ខែតុលា ឆ្នាំ២០២៤ ចូលលួចកាត់យកខ្សែរភ្លើងបានចំនួន០១ដុំ , នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ចូលលួចកាត់យកខ្សែរភ្លើងបានចំនួន០១ដុំ និងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ចូលលួចកាត់យកខ្សែរភ្លើងបានចំនួន០១ដុំ ខ្សែរភ្លើងដែលលួចបានរូបគេយកទៅដុត យកសំណស្ពាន់ ហើយយកទៅលក់ឲ្យអ្នកទិញលក់អេតចាយ បានប្រាក់រូបគេយកទៅទិញថ្នាំញៀនជក់  ។



 កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា លួចកាត់ខ្សែភ្លើងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ។







--

Powered by Blogger.