អនុគណៈកម្មការរៀបចំអត្ថាធិប្បាយ ថតរូបភាព និងផ្សាយសំឡេង​ ប្រជុំជាមួយក្រុមការងារ​ ត្រៀមផ្សាយផ្ទាល់ពីទិដ្ឋភាពនៃការប្រណាំងទូក​ "ង​"

 



បន្ទាយមានជ័យ​ ៖​ នៅរសៀលថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ​២០២៤​ អនុគណៈកម្មការរៀបចំអត្ថាធិប្បាយ ថតរូបភាព និងផ្សាយសំឡេង​ នៃគណៈកម្មការរៀបចំការប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៍ទូទៅ ភូមិមួយ ផលិតផលមួយ នៅខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក​ លៀម​ សុដា​ អភិបាល​រង​ខេត្ត​ និងជាប្រធានអនុគណៈកម្មការរៀបចំអត្ថាធិប្បាយ ថតរូបភាព និងផ្សាយសំឡេង​ បានដឹកនាំប្រជុំជាមួយក្រុមការងារ​ ក្នុងការរៀបចំផ្សាយផ្ទាល់ពីទិដ្ឋភាពនៃការប្រណាំងទូក​ "ង​" ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នាដងស្ទឹងទឹកថ្លា​ ក្រោយបរិវេណសាកលវិទ្យាល័យជាតិ​ មានជ័យ​ ស្ថិតនៅសង្កាត់ទឹកថ្លា​ ក្រុងសិរសីសោភ័ណ។ 



ជាមួយគ្នានោះនៅរៀងរាល់រាត្រី ចាប់ពីថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០២៤ ក៏មានការប្រគំតន្ត្រីសម័យ អមដោយការដាក់តាំងស្តង់ផលិតផលខ្មែរ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនតេជោ​ ឈ្នះឈ្នះ​ ខេត្តបន្ទាយមានជ័យ​ ព្រមទាំងមានការរៀបចំបណ្តែតប្រទីបអង្គភាពរដ្ឋ-វិស័យឯកជន នៅដងស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំពោះពិធីអកអំបុក និងសំពះព្រះខែ នឹងរៀបចំនារាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសួនតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ។










Powered by Blogger.