សេចក្តីបំភ្លឺព័ត៌មាន៖និងប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង.,..
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងប្រើប្រាស់បណ្តាញសង្គមបានជ្រាបថាថ្មីៗនេះឃេីញឃ្លីប វីដេអូមួយរបស់ស្រី្តឈ្មោះសំ សុខា (បច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេស)ចោទប្រកាន់លោក សាត គឹម សាន អតីតស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថា(ជាអ្នកជួញដូរគ្រឿងញៀន)ដោយយកគ្រឿងញៀនទៅឱ្យពលរដ្ឋជាអ្នកចែក ចាយហេីយចាប់អ្នកចែកចាយគ្រឿងញៀនជាស្រ្តីម្នាក់ បញ្ជូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងទាមទារប្រាក់ពីប្រជាពលរដ្ឋនោះក្នុងពេលដែលស្រ្តីម្នាក់ គ្មានប្រាក់បង់ឱ្យគឺតំណាងអយ្យការចោទប្រកាន់ ប្តីជាប់ទោសជំនួសប្រពន្ធហេីយបេីមាន ដីគឺរិបអូសដីយកទៀតផង។
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វេីការបដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិត ដែលបានចោទប្រកាន់ទាំងកំរោលដោយគ្មានភស្តុតាង មកលើកងកម្លាំងនគរបាលពិ សេសលោកវរសេនីយ៍ឯកឈឿង គឹមសុង ស្នងការរង ដែលក្នុងរយៈពេលកន្លងទៅលោកបានបំពេញភារកិច្ចលេីការងារជំនាញនគរបាលព្រហ្មទ័ណ្ឌតែ ប៉ុណ្ណោះ មិនមានពាក់ព័ន្ធករណីបង្រ្កាបគ្រឿងញៀននោះទេហេីយលោក បានបង្កេីតស្នាដៃល្អក្នុងការការ ពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រ ជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង ការបង្រ្កាបបទល្មេីសព្រហ្មទ័ណ្ឌ។
ករណីនេះសមត្ថកិច្ចនគរបាលនឹងបន្តធ្វេីការស្រាវ ជ្រាវនិងអនុវត្តវិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះសំសុខា ជាមួយនេះសូមកុំបន្តចែកចាយនូវព័ត៌មានមិនពិតបែបនេះ ដែលអាចនាំទៅដល់ការ ប្រឈមមុខខាងផ្លូវច្បាប់។
សូមជម្រាបជូនថាបុគ្គលឈ្មោះ សំ សុខា តែងតែបង្ហោះវីដេអូប្រមាថ ម៉ាក់ងាយ ចោទប្រកាន់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នរាជរដ្ឋាភិបាល ក្នុងចេតនាមួលបង្កាច់ បំភ្លៃការពិត និងញុះញង់បំបែក បំបាក់ផ្ទៃក្នុងរាជរដ្ឋាភិបាល ធ្វេីឱ្យមានការភាន់ច្រឡំក្នុងស្រទាប់មហាជន។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាននិងសូមកុំមានការភាន់ច្រឡំចំពោះការចោទប្រកាន់ ៕(ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស)
Post a Comment