ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដឹកនាំសមាជិកចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា នូម៉ាឡា មាតា ឯកឧត្តមអ៊ុំរាត្រី ...!

 


បន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃទី ២១ខែតុលាឆ្នាំ ២០២៤សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដឹកនាំដោយលោកសេងរាជសី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ឧបាសិកា នូ ម៉ាឡា ត្រូវម្តាយបង្កើតរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្ធធ្វើឡើងនៅគេហដ្ឋានដែលស្ថិតនៅក្នុងភូមិនាងកេត ឃុំឫស្សីក្រោកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។

ក្រោយពីបានដាក់ផ្កា អុជ ធូប ចូលបុណ្យនិង ថតរូបអនុស្សាវរីយ៍រួចរាល់ លោកក៏បានសសេរសារ រំលែកទុក្ខដោយសំដែងនូវ មនោសញ្ចេតនា ដ៏ក្រៀមក្រំ រំលែកទុក្ខ ដល់ ឯក ឧត្តមអ៊ុំ រាត្រី  អភិបាលខេត្ត នឹងក្រុម គ្រួសារ ដែលបាត់បង់ អ្នកម្តាយ ជាទី គោរព ស្រលាញ់ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២៤ នេះសូមឲ្យ អ្នកម្តាយបានទៅកាន់សុគតិភពកុំឃ្លាងឃ្លាតឡើយ។



គួរបញ្ជាក់ថា÷ក្រោយពីបានរៀបចំពិធីបុណ្យតាមប្រពៃណីយនៅគេហដ្ឋាន អស់រយះពេល៥ថ្ងៃ ដោយមាន ការ ចូលរួម គោរពវិញ្ញាណក្ខ័ន្ធ ពីសំណាក់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកឧកញ៉ាលោកលោកស្រីជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពមន្ត្រីរាជការជុំវិញខេត្ត និងមានការផ្ញើសាររំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំផងក្នុងនាមជាក្រុមគ្រួសារសពឯកឧត្តមអ៊ុំរាត្រីបានមានប្រសាសន៍សម្ដែងនូវកតញ្ញុតាធម៌និងដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ​ ឯកឧត្តមលោកជំទាវ​ អស់លោក​ លោកស្រីកងកម្លាំងប្រដាប់អាវុធអង្គការជា មានតែបានចូលរួមរំលែកមរណៈទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពឧបាសិកានូ​ ម៉ាឡា​ ក្នុងឱកាសនេះ​ យើងខ្ញុំទាំងអស់គ្នា​ ពុំអាចបំភ្លេចបាននូវសមានចិត្តគុណូបការៈដ៏ខ្ពង់ខ្ពស់​ ថ្លៃថ្លាទាំងនេះបាននោះឡើយ។



ហើយនារសៀលថ្ងៃទី២១តុលាឆ្នាំ២០២៤ ក៏រៀបចំដង្ហែសពមកដាក់មេនដើម្បីបូជាសពនៅយប់ថ្ងៃដដែលនោះផងដែរ៕

























Powered by Blogger.