កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

  



កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ :
/១-ឈ្មោះ ប៉ា សៀ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរដាំបន្លែ រស់នៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង /២-ឈ្មោះ សុខ លាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង /៣-ឈ្មោះ សឿន រតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិចែងក្តារ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង /៤-ឈ្មោះ អាត សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា(ice) ចំនួន ០១កញ្ចប់ ទម្ងន់ ០.៤២ក្រាម
-ទូរស័ព្ទដៃ០៣គ្រឿង
-ដែកកេះ ០២ រួមជាមួយថង់សម្រាប់វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងកំពុងឃាត់នៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។



Powered by Blogger.