ជួយគ្នាក្នុងគ្រាលំបាកគឺជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន របស់ថ្នាក់ដឹកនាំអង្គភាពចំពោះមន្រ្តីថ្នាក់ក្រោមរបស់ខ្លួន៖
(បាត់ដំបង)នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមយោបល់ណែនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងជាប់ជាប្រចាំ លោកវរសេនីយ៍ឯក អ៉ិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកងកម្លាំងទៅសួរសុខទុក្ខគ្រួសារមន្រ្តីនគរបាលនិងគ្រួសារនិវត្តន៍ជនជាអតីតមន្រ្តីនគរបាលចំណុះវរៈរបស់លោកចំនួន ០៤គ្រួសារ ដែលមានជម្ងឺកំពុងសម្រាកក្នុងលំនៅដ្ឋាននិងមានជីវ ភាពខ្វះខាតដោយក្នុងនោះបាននាំយកនូវថវិកានិងគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ទៅប្រគ ល់ ជូនក្នុងនោះមាន៖
១-លោកវរសេនីយ៍ត្រី ម៉ុម ស នាយប៉ុស្ដិ៍នគរបាលកំរៀង មានជម្ងឺសម្រាកព្យាបាលនៅផ្ទះភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
-ថវិកាចំនួន ៥០ម៉ឺនរៀល
-អង្ករ ១ការ៉ុង ស្មើ៥០គីឡូ
-មី ចំនួន០១កេសតូច
-ទឹកបរិសុទ្ធចំនួន០១កេស
-ត្រីខកំប៉ុងចំនួន០១យួរ
-មុងជ្រលក់ថ្នាំ ចំនួន០១
២-លោកអនុសេនីយ៍ឯក ម៉ែន ណាក់ មន្ត្រីប៉ុស្ដិ៍នគរ បាលបឹងអាជាង មានជម្ងឺសម្រាកព្យាបាលជម្ងឺនៅផ្ទះ ភូមិតាសែន ឃុំត្រាង ស្រុកកំរៀងខេត្តបាត់ដំបង។
-ថវិកាចំនួន ៤០ម៉ឺនរៀល
-អង្ករ ១ការ៉ុង ស្មើ ៥០គីឡូ
-មី ចំនួន០១កេសតូច
-ទឹកបរិសុទ្ធចំនួន០១កេស
-ត្រីខកំប៉ុងចំនួន០១យួរ
-មុងជ្រលក់ថ្នាំ ចំនួន០១
៣-លោកអនុសេនីយ៍ឯអៀង អ៉ិន មន្រ្តីប៉ុស្ដិ៍នគរបាលអូរដា មានជំងឺសម្រាកព្យាបាលជម្ងឺនៅផ្ទះភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
-ថវិកាចំនួន ៥០ម៉ឺនរៀល
-អង្ករ ១ការ៉ុងស្មើ ៥០គីឡូ
-មីចំនួន០១កេសតូច
-ទឹកបរិសុទ្ធចំនួន០១កេស
-ត្រីខកំប៉ុង ចំនួន០១យួរ
-មុងជ្រលក់ថ្នាំ ចំនួន០១
៤-លោក ញឹម ថុច អតីតមន្រ្តីប៉ុស្ដិ៍នគរបាលស្វាយ ចេក (ចូលនិវត្តន៍) មានជម្ងឺសម្រាក់ព្យាបាលជម្ងឺនៅផ្ទះ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
-ថវិកាចំនួន ៥០ម៉ឺនរៀល
-អង្ករ១ការ៉ុង ស្មើ ៥០គីឡូ
-មីចំនួន០១កេសតូច
-ទឹកបរិសុទ្ធ ចំនួន០១កេស
-ត្រីខកំប៉ុង ចំនួន០១យួរ
-មុងជ្រលក់ថ្នាំ ចំនួន០១
លោកវរសេនីយ៍ឯក អ៉ិន កុល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការ លោកស្នងការរង និងមន្រ្តីនគរបាលសូម ចូលរួមរំលែកនូវការលំបាកចំពោះមន្រ្តីនគរបាលនិងក្រុមគ្រួសារទាំង០៤គ្រួសារ ដែលកំពុងសម្រាកព្យា បាលជម្ងឺ សូមបានឆាប់ធូរស្បើយពីជម្ងឺ ដើម្បីបានចូលបម្រើការងារវិញចំពោះមន្រ្តីដែលនៅបម្រើការងារ រីឯកគ្រួសារនិវត្តន៍ជន សូម ឆាប់បានធូរស្បើយដើម្បីបន្តប្រកបមុខរបរផ្គត់ផ្គង់ជីវភាពគ្រួសារជាធម្ម តា។
លោកមេបញ្ជាការបានបន្ថែមថា ការចូលរួមផ្តល់នូវអំណោយនាពេលនេះ គឺមិនច្រើននោះទេ ប៉ុន្តែនេះគឺជាទឹកចិត្តរបស់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលក្នុងអង្គភាពក្នុងការចូលរួមចែករំលែកនូវការខ្វះខាតមួយគ្រាតែប៉ុណ្ណោះ។
ក្រុមគ្រួសារមន្រ្តីនគរបាលនិងគ្រួសារនិវត្តន៍ជន បានសម្តែងនូវទឹកចិត្តរីករាយចំពោះការយកចិត្តទុកដាក់ពី សំណាក់ថ្នាក់ដឹកនាំស្នងការ ស្នងការរងនិងកងកម្លាំងនគរបាល ចំពោះសុខទុក្ខ និងការលំបាកខ្វះខាតរបស់ពួក គាត់ និងបានជូនពរដល់ថ្នាក់ដឹកនាំ កងកម្លាំងនគរ បាលទាំងអស់ ជួបប្រទះនឹងពុទ្ធពរ៤ប្រការ និងទទួលបាន ជោគជ័យគ្រប់ភារកិច្ច៕
Post a Comment