នគរបាលយុត្តិធម៌នៃអធិការដ្ឋានគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នកម្លាំងងការដ្ឋាននគរបាលខេត្តបាត់ដំបងគាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹង ករណីប៉ុនប៉ងឃាតកម្ម(ជួលឲ្យដុតផ្ទះ ដុតឡាន និងកាប់មនុស្ស)
( បាត់ដំបង)កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង០០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានមនុស្សប្រុស០១នាក់ មិនស្គាល់អត្តសញ្ញាណអាយុប្រហែល៣៣ឆ្នាំជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី២០២៣ ពណ៌ខ្មៅ ស្លាកលេខម៉ូតូបិទស្គុតខ្មៅ បានមកជួប និងប្រជាពលរដ្ឋឈ្មោះ កែវ សុខជា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ហើយបាននិយាយជួលឱ្យដុតផ្ទះ ដុតឡាន និងកាប់ម្ចាស់ផ្ទះ០១កន្លែង ស្ថិតនៅចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ដោយតម្លៃជួលមានដូចជាៈ
_ដុតផ្ទះតម្លៃ៣០ម៉ឺនរៀល
_ដុតឡានតម្លៃ៦០ម៉ឺនរៀល
_កាប់មនុស្ស០១កាំបិតតម្លៃ៣០ម៉ឺនរៀល
ដោយកំណត់ម៉ោង១៧.៣០នាទី ថ្ងៃទី១៣.១០.២០២៤ នេះណាត់ជួបគ្នាដើម្បីទទួលសម្ភារៈសម្រាប់ដុតនិងកាប់(ដូចជាកាំបិត.ពូថៅ និងដបសាំងចងភ្ជាប់និងពោះវៀនម៉ូតូ)នៅត្រង់ចំណុចព្រំប្រទល់ក្រុងបាត់ដំបង និងស្រុកថ្មគោល។
+ដោយឈ្មោៈកែវ សុខជា បានទទួលពត៌មាននេះ បានរាយការណ៏ជូនសមត្ថកិច្ចយើងតែម្តង។
+ក្រោយទទួលបានពត៌មាន កំលាំងជំនាញនគរបាលយុត្តិធម៏បានសហកាណ៏ជាមួយកំលាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រហូតដល់វេលាម៉ោង១៨:០០នាទី ថ្ងៃដដែល ជំនាញយើងបានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចរ៉ារថភ្លើងក្រុងបាត់ដំបង(ក្នុងពេលជនសង្ស័យយកសំភារៈអោយធ្វើសកម្មភាពខាងលើ)
-ជនសង្ស័យឈ្មោះ យ៉ាន ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅប្អូនក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល។
+សំភារះតាងដកហូតរួមមាន:
-ដបសាំងចំនួន ០៤ដប ស្មើនិង ០៤លីត្រ
-ពូថៅដែក ដងដែក ចំនួន០១
-កាំបិតចុងស្រួចផ្លែដែក ដងជ័រ ចំនួន០១
-ដែកកេស ចំនួន០២ .ដែករុំក្រណាត់ ចំនួន០១
-រូបថត ចំនួន០៣សន្លឹក(ផ្ទៈនិងរូបថតជនរងគ្រោៈ)
-ក្រដាស់គូសប្លង់ផ្ទៈជនរងគ្រោះ០១សន្លឹក
-ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅសេរី២០១៣ ស្លាកលេខបាត់ដំបង 1Q.0681
បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ។
-ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួលមនុស្សអោយដុតផ្ទះ ដុតឡាននិងកាប់លើជនរងគ្រោៈឈ្មោះ ស៊ិន វិសាលហៅ ហេង ភេទប្រុស អាយុ៣០ឆ្នាំនិងឈ្មោះ ស៊ិន វល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ពិតប្រាកដមែន។
មូលហេតុៈខឹងប្អូនថ្លៃនិយាយមើលងាយច្រើនលើកច្រើនសារថា ខ្លួនក្រ រកសុីមិនមាននិងគេ។
បច្ចុប្បន្ន សុំគោលការណ៍ឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
Post a Comment