ប្អូនស្រីសួស ផល្លីនមានដុំសាច់នៅក្នុងមាត់ខាងឆ្វេង៣ឆ្នាំ :ក្រោយការព្យាបាលពីគ្រូពេទ្យនៃTYDAបានវិលទៅផ្ទះនៅខេត្តបន្ទាយមានជ័យ ដោយ : ប .ជ័យ/បន្ទាយមានជ័យ :

 



ប្អូនស្រីសួស ផល្លីន អាយុ២២ឆ្នាំ មានទីលំនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ប្អូនស្រីមានដុំសាច់នៅក្នុងមាត់ខាងឆ្វេងរយ:ពេល៣ឆ្នាំមក ។
ក្រោយការព្យាបាលពីគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានវិលទៅផ្ទះនៅខេត្តបន្ទាយមានជ័យហើយកន្លងមកហើយ

យោងសម្តេចធិបតី នាយករដ្ឋមន្ត្រូី បានអោយដឹងកាលពីថ្ងៃទី០៤ខែតុលាឆ្នាំ២០២៤:  ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)  បញ្ជូនប្អូនស្រីមកទទួលការព្យាបាលបន្តដើម្បីវះកាត់មុខមាត់ ឆ្អឹងថ្គាម ផ្នែកជំងឺមាត់ធ្មេញនៃមន្ទីពេទ្យមិត្តភាពខ្មែរ-សូរៀត ។



ក្រុមគ្រូពេទ្យបានរកឃើញថា : ប្អូនស្រីមានដុំសាច់លើឆ្អឹងថ្គាមខាងឆ្វេង (Ameloblastoma on the left mandible) ។
បន្ទាប់ពីទទួលបានការវះកាត់ ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យខ្មែរ នឹងមានការសហការយ៉ាងល្អពីក្រុមគ្រូពេទ្យបរទេស ។
ពេលនេះប្អូនស្រី បានជាសះស្បើយនិងបានអនុញ្ញាតអោយចេញទៅផ្ទះ ប៉ុន្តែបន្តការតាមដាន។

យោងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អោយដឹងថា:  រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅព្រមទាំងថ្លៃអាហារ ត្រូវបានទំនុកបម្រុងថវិកាដោយផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

សូមបញ្ជាក់ថា៖ ប្អូនស្រីបានទទួលការព្យាបាលតាមរយៈបេសសកម្មរបស់ ក្រុមគ្រូពេទ្យ (TYDA) កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅស្ថិតនៅភូមិតានីសង្កាត់រុនតាឯកក្រុងរុនតាឯកតេជោសែនជ័យខេត្តសៀមរាប ៕










Powered by Blogger.