អង្គកឋិនទានសាមគ្គី ឯកឧត្តមសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកជំទាវ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែរមកកាន់វត្ត រុក្ខារាម ថ្មរមៀលស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ...។
បន្ទាយមានជ័យ÷ កាលពីរសៀលថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០២៤នេះលោកជំទាវ កែ សួនសុភី ឯកឧត្តមកែសួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យនិងលោកជំទាវរួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គី របស់ឯកឧត្តមសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងពុទ្ធសេមារាម រុក្ខារាម ថ្មរមៀលស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែរថា÷យោងតាមពុទ្ធឱវាទ របស់ព្រះពុទ្ធ មរមគ្រូ ព្រះអង្គ ពុទ្ធានុញ្ញាតឲ្យទីអារ៉ាម ទាំងអស់ទទួល កឋិនទានក្នុង ១ឆ្នាំបានតែម្តង ប៉ុណ្ណោះ គឺ ប្រារព្ធឡើងមានរយៈពេល២៩ថ្ងៃ គិតចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់១៥កើត ខែកក្ដិកគិតមកដល់ពេលនេះគឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ហើយ។
បច្ច័យដែល ប្រមូលបានពី អង្គកឋិនទានរបស់ ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានចំនួន ៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ចំណែកប្រជាពុទ្ធបរិស័ទ្ធមកពីទីជិតឆ្ងាយចំណុះជើងវត្តរុក្ខារាមថ្មរមៀល បានចំនួន ៧លានរៀលរួមទាំងត្រៃនិងគ្រឿងបរិក្ខារមួយចំនួនទៀតដើម្បីទុកជាបច្ច័យបួនសម្រាប់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅទីអារាមនេះនិងអភិវឌ្ឍកសាងសមិទ្ធផលផ្សេងៗបន្តទៀត។
ព្រះខេមញ្ញាណ រ៉េនស៊ីណាតព្រះគ្រូចៅអធិការវត្តរុក្ខារាមថ្មរមៀលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសន្តិបណ្ឌិត ស សុខា ព្រមទាំងលោកជំទាវនិងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានដង្ហែរអង្គកធនាទានមកកាន់ទីអារាមនៅជាយដែនកម្ពុជាថៃដែលនៅដាច់ស្រយាលដើម្បីទំនុកបម្រុង ដល់ព្រះសង្ឃនិងទ្រទ្រង់វិស័យពុទ្ធសាសនាឲ្យកាន់តែរីកចំរើនថែមទៀត។
ព្រះអង្គបានបន្តឲ្យដឹងទៀតថា÷ក្រោយពីចប់បុណ្យកឋិនទានពោលគឺនៅថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២៤នេះព្រះអង្គក៏បានរៀបចំការប្រណាំងទូកនៅក្នុងភូមិសាស្ត្រខាងលើដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែផងដែរសូមពុទ្ធបរិស័ទជិតឆ្ងាយចូលរួមសប្បាយទាំងអស់គ្នា៕
Post a Comment