ពិធីបុណ្យកឋិនទានសាមគ្គីវត្តនិមិត្តសុធីរាម (វត្តកូនដំរី)ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងយប៉ែត ខេត្តបន្ទាយមានជ័យ..!

 






បន្ទាយមានជ័យ÷  នៅព្រឹកថ្ងៃ១៥ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃចុងក្រោយនៃពីពីបុណ្យកឋិនទាន ដែលប្រារព្ធឡើង អស់រយះពេល១ខែគឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់១៥កើត ខែកក្ដិក ដោយឡែក វត្តនិមិត្តសុធីរាម (វត្តកូនដំរី)ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងយប៉ែត ខេត្តបន្ទាយមានជ័យក៏បានរៀបចំទទួល អង្គកឋិនទានសាមគ្គីដែលដង្ហែរ
មកកាន់ទីអារាមនេះដើម្បី វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសតាមពុទ្ធានុញ្ញតិ។


ក្រោយពី ធ្វើកិច្ចនិមសិកាព្រះរតនះត្រៃ សមាទានសិល  លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងសហការីលោក ព្រហ្មពិសិទ្ធ អធិការក្រុងប៉ោយប៉ែតនិងសហការីរួមជាមួយប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្តនិមិត្តសុធីរាម (វត្តកូនដំរី)បាន ដង្ហែអង្គកឋិនទាន ប្រទក្សិន ព្រះវត្តវិហារចំនួន ៣ ជុំ និងបានវេរ អង្គកឋិនដល់ព្រះសង្ឃ ។

អង្គ កឋិនទានសាមគ្គីវត្តនិមិត្តសុធីរាមនាថ្ងៃនេះ ប្រមូលបាន បច្ច័យ សរុប ចំនួន ៤៤៦៧៣០០០រៀល (សែសិបបួនលានប្រាំមួយសែនប្រាំម៉ឺនបីពាន់រៀល)ប្រាក់ថៃ បានចំនួន ៥៦៨០បាតនិង ១១២៧ដុល្លាសហរដ្ឋអាមេរិក។

ក្នុងនោះដែរ ក៏មានក៏ បច្ច័យនិងត្រៃ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា  និងលោក ជំទាវ ១០លាន ៦សែន ៥ម៉ឺន ៥ពាន់ប្រាំរយរៀល
ឯកឧត្តមកែគឹមយ៉ានបច្ច័យចំនួន ១លានរៀល។
លោកគៀតហ៊ុលអភិបាលក្រុងប៉ោយប៉ែតថវិកា១លានរៀល។
លោកតាំងគឹមរិទ្ធ បច្ច័យចំនួន១លានរៀលលោកព្រហ្មពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែតនិងសហការីបច្ច័យចំនួន ៦លានរៀលនិង ១០០ ដុល្លារ។
លោកពិនសាវឿនបច្ច័យចំនួន២លាន៥សែន៥ម៉ឺនរៀល។
ព្រះសមណាភិរ័ត ប៉ោ សុឃឿន ព្រះគ្រូបច្ចឹមសីមាវាសី អនុគណ ក្រុងប៉ោយប៉ែតចៅអធិការវត្តនិមិត្តសុធីរាម (ហៅវត្តកូនដំរី)បានមានសង្ឃដិកាថាការធ្វើកឋិនទាននេះគឺបាន អានិសង្ស៥យ៉ាង សម្រាប់អ្នកម្ចាស់កឋិនទាន១-ភិក្ខុបញ្ញាវិសារទោ បរិបូណ៌ទៅដោយប្រាជ្ញា
ក្លៀវក្លាមុះមុត / ២-សុវណ្ណតា មានពណ៌សម្បុរល្អ
៣-សុរូបតា មានរូបល្អ / ៤-សុសណ្ឋានា ជាអ្នកមានរូបរាងទ្រង់ទ្រាយស្អាតល្អ៥-ចក្កវត្តិរាជាហោតិ បានកើតជាស្តេចចក្រព័ត្ត ក្នុងជាតិណាមួយមិនខានក្នុងនោះដែរព្រះអង្គក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឯកឧត្តមកែគឹមយ៉ាន អស់លោកលោកស្រីជាសប្បុរសជននិងពុទ្ធបរិស័ទទាំងអស់ដែលបានដង្ហែរអង្គកឋិនទាននាថ្ងៃនេះដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនានិងផ្គត់ផ្គង់ដល់ព្រះសង្ឃនៅក្នុងវត្ត។ហើយបច្ច័យដែលប្រមូលបាននាថ្ងៃនេះគឺទុកជាបច្ច័យ៤ សម្រាប់ព្រះសង្ឃ នឹង ចាត់ចែងសំរាប់កសាងសមិទ្ធផល នានា នៅក្នុងទីអារាមនេះបន្តទៀត៕



Powered by Blogger.