សមត្ថកិច្ចនគរបាលបន្តចុះបិទស្ទីឃ័រចំណាំងផ្លាតលេីគោយន្ត-រថយន្តច្នៃដល់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសង្កែ៖

 



 (បាត់ដំបង)នៅថ្ងៃទី​ ២៧ ខែ​ វិច្ឆិកា ឆ្នាំ២០២៤​ ស្របតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននរបាលស្រុកស​ង្កែ​ ដែលមានលោកវរសេនីយ៍ទោ​ យុត​ តុងហូ​ ជាអធិ​ការ​នគរបាលស្រុក​ បានដឹកនាំកម្លាំងនគរបាលស្រុក​ រួមជាមួយកងប្រជាការពារភូមិផង​ បានចុះទៅដល់លំ​នៅដ្ឋានប្រជាពលរដ្ឋដែលមានគោយន្ត-រថយន្តកែ​ច្នៃ​ ដេីម្បីបិទស្ទីឃ័រចំណាំងផ្លាតលេីមធ្យោបាយទាំង​នោះ​ ពិសេសនៅពេលដែលគាត់ធ្វេីដំណេីរលេី​ដង​ផ្លូវនាពេលយប់។ 



ក្រៅពីបិទស្ទីឃ័រចំណាំងផ្លាតលេីមធ្យោបាយ​ សម​ត្ថកិច្ចនគរបាលបានធ្វេីការណែនាំពន្យល់ដល់ម្ចាស់មធ្យោបាយ​ ដែលប្រេីប្រាស់ផ្លូវបានយល់ដឹងអំពីច្បាប់​ ស្តីពីចរាចរណ៍ផ្លូវគោក​ ៕












Powered by Blogger.