សាហាវណាស់គ្រានតែរឿង រាវនុយខ្យងជនសង្ស័យ៣នាក់ហានកាប់សម្លា/បើជនរងគ្រោះនៅលើទូកឆ្មាច់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួន

 



(បាត់ដំបង) ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលទៅលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ទោ តន់ គឹមហៀល ស្នងការរង ដឹកនាំការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ

   កាលនៅថ្ងៃទី១២ ខែវិច្ឆិកា ២០២៤ ចន្លោះម៉ោង ០០ ទៅ ០១ រំលងអាធ្រាតចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចតាព្រាប ( ក្នុងបឹងព្រៃរនាមក្រោម ) ស្តិតក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឃាតកម្ម ០១បានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងមានគ្នាប៉ុន្មានាក់ ប្រដាប់ដោយអាវុធ រឹងមុត (អាចជាកាំបិត តែមិនដឹងថាកាំបិតប្រភេទអ្វី) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលអោយស្លាប់នៅលើទូកស្មាច់ ខណៈជនរងគ្រោះទៅលើខ្យង ចំណុចកើតហេតុខាងលើ ។

    ក្រោយពីទទួលបានព័ត៌មានរួចកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកមោងឬស្សី ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ស គឹមឡុង ជាអធិការ រួមទាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលដឹកនាំដោយលោក វរសេនីយ៍ទោ មាស ពិសិដ្ឋ ជានាយរងការិយាល័យ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ វ៉ាន់ តារា ជានាយរងការិយាល័យ បានចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៤០នាទី ត្រង់ចំណុចទួលឡុងកែ ស្ថិតក្រុមទី១១ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

1️⃣ ឈ្មោះ សែ សុង ភេទប្រុស អាយុ៣០ឆ្នាំ ( ជាអ្នកផ្សំគំនិត )
2️⃣ ឈ្មោះ សែ សាន ភេទប្រុស អាយុ២៦ឆ្នាំ ( ជាជនដៃដល់ )
3️⃣ ឈ្មោះ សែ រតនា ហៅ វ័ត ភេទប្រុស អាយុ២៤ឆ្នាំ ( ជាជនដៃដល់ ) អ្នកទាំងបី មានទីលំនៅ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង យកមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី។

  ក្រោយពីបានធ្វើការសាកសួរជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថា: ពួកគេពិតជារួមគ្នា វ៉ៃ និងកាប់ទៅជនរងគ្រោះឈ្មោះ មុំ អេង បណ្ដាលអោយស្លាប់ពិតប្រាកដមែន ។

ដោយមូលហេតុ៖
   មុនពេលកើតហេតុជនរងគ្រោះ មករករឿងកាប់ និងវាយមកលើបងប្អូនខ្លួនរឿង រាវនុយខ្យង ទើបក្រុមជនសង្ស័យវាយ និងកាប់បណ្ដាលអោយស្លាប់តែម្ដង ចំពោះកាំបិតដែលធ្វើសកម្មភាពគឺបានបោះចោលក្នុងទឹកនៅព្រៃរនាមជិតកន្លែងកើតហេតុ ( រកមិនទាន់ឃើញ )។

    បន្ទាប់ពីបានចម្លើយជនសង្ស័យ នៅថ្ងៃទី១៥ ខែ វិច្ឆិកា ២០២៤ វេលាម៉ោង ០៧:២០ នាទី កម្លាំងផ្នែកវិភាគកន្លែងកើតហេតុ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច និងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ ចុះទៅដល់ចំណុចកើតហេតុ ធ្វើការរាវរកឃើញវត្ថុតាងបានកាំបិតចំនួន០២ដើម៖

1️⃣ កាំបិតខ្វែវចំនួន០១
2️⃣ កាំបិតច្នៃចំនួន០១

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សីកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញ និង បន្តបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី ។













      
Powered by Blogger.