មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ ដឹកនាំកំលាំងអន្តរាគមន៍ ជួយប្រជាជនដែលទទួលរងគ្រោះទឹកជំនន់
ភ្នំពេញ៖ដោយ អនុវត្តតាមផែនការណែនាំដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការរងកងទ័ពជើងគោកនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ បានដឹកនាំកំលាំងអន្តរាគមន៍ ចុះជួយប្រជាជនរងគ្រោះដោយសារទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដែលទទួលរងការលិចលង់ផ្ទះទៅដាក់នៅទីទួលដែលមានសុវត្ថិភាព។
ក្នុងកំឡុងនៃគ្រោះទឹកជំនន់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ភូមិព្រៃសន្ទះ ភូមិផ្ទះស្បូវ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានលិចលង់ផ្ទះប្រជាពលរដ្ឋ និងបានធ្វើការជម្លៀលចេញ ចាស់ជរា ក្មេងតូច សំភារៈខ្លះៗទៅកាន់ទីទួលសុវត្ថិភាព។
លោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការ ការពារព្រំដែនលេខ៥០៤ បានឱ្យកងកម្លាំងទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបំពេញបេសកកម្ម គោរពឱ្យបាននូវតួនាទី និងភារកិច្ចជាកងកម្លាំងរបស់កងយោធពលខេមរភូមិន្ទ។
កងកម្លាំងទាំងអស់បានយកចិត្តទុកដាក់ខ្ពស់លើតួនាទីភារកិច្ចរបស់ខ្លួនមិនខ្លាចនឿយហត់ ដើម្បីសម្រេចតាមផែនការឱ្យបានជោគជ័យជូនអង្គភាពក៏ដូចជូនជាតិមាតុភូមិ ៕
Post a Comment