កូនខំស៊ីឈ្នួលមើលទាឲ្យគេថៅកែមិនបើកប្រាក់ឲ្យម្ដាយចងការប្រាក់គេ ៤០ ម៉ឺនរៀលជិះរថយន្តពីខេត្តតាកែវមកទារប្រាក់នៅបន្ទាយមានជ័យ...!
បន្ទាយមានជ័យ÷ ពិតជាគួរឱ្យអាសូណាស់យុវជនម្នាក់ ចង់បានម៉ូតូជិះនឹងគេ តែដោយសារតែជីវភាពគ្រួសារក្រីក្រលំបាកគាត់ដាច់ចិត្តចេញមកពីស្រុកគីរីវង្សខេត្តតាកែវ ដើម្បីស៊ីឈ្នួលឃ្វាលទារឲ្យគេដោយគេគិតប្រាក់ខែឲ្យក្នុងមួយខែមួយលានរៀល លុះធ្វើការបាន២ខែ ដោយធ្លាក់ខ្លួនឈឺហើយថៅកែមិនព្រមបើកប្រាក់ខែអោយក៏សុខចិត្តដើរចម្ងាយ ៣០ គីឡូដើម្បីមកទីរួមខេត្តបន្ទាយមានជ័យឡើងរថយន្តទៅស្រុកវិញ។ដោយមិនអស់ចិត្តម្ដាយរបស់គាត់បានតេទូរសព្ទទៅទារលុយប្រាក់ខែដែលនៅសល់មួយលាន២១ ម៉ឺន ពីថៅកែនោះស្រាប់តែថៅកែនោះបែរជាមិនព្រមសងទេហើយជំរុញឲ្យគាត់ទៅប្ដឹងដល់ណាប្តឹងទៅគេមិនសងលុយឡើយទើបគាត់ដាច់ចិត្តចងការប្រាក់គេចំនួន ៤០ម៉ឺនរៀលដើម្បីជិះរថយន្តពីខេត្តតាកែវមកខេត្តបន្ទាយមានជ័យដើម្បីជួបថៅកែនឹងទាប្រាក់និងបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្បូវស្រុកព្រះនេត្រព្រះនៅខេត្តបន្ទាយមានជ័យដើម្បីរកយុត្តិធម៌..។
ផ្ដល់បទសម្ភាសឲ្យក្រុមអ្នកយកព័ត៌មានយើងកាលពីរសៀលថ្ងៃទី ២៦ខែវិច្ឆិកាឆ្នាំ ២០២៤ នេះ យុវជនឈ្មោះ កែ ទ្រី អាយុ១៨ ឆ្នាំ មានស្រុកកំណើត នៅក្នុង ស្រុកគិរីវង្ស ខេត្ត តាកែវ បានរៀបរាប់ប្រាប់ថា÷ដោយសារតែចង់បានម៉ូតូជិះដូចគេហើយគ្រួសារមានជីវភាពក្រីក្រលំបាករូបគេក៏សម្រេចចិត្តស៊ីឈ្នួលឃ្វាលទា ឱ្យ ថៅកែដែលមានប្ដីឈ្មោះយីលាបអាយុ៥៣ឆ្នាំប្រពន្ធឈ្មោះគានពៅអាយុ៥១ នៅស្រុកជាមួយគ្នាដោយគេសន្យាថាឲ្យប្រាក់ខែមួយខែមួយលានរៀល។
យុវជននោះបានបន្តឲ្យដឹងទៀតថា÷ថៅកែសត្វទានោះបានដឹកសត្វទាចល័តរហូតមកដល់ខេត្តបន្ទាយមានជ័យនៅក្នុងភូមិសាស្ត្រភូមិព្រីងកោងឃុំបោសស្បូវស្រុកព្រះនេព្រះខេត្តបន្ទាយមានជ័យ។
ហើយរូបគេបានយកចិត្តទុកដាក់មើលទាដោយគៀងទារកាត់ទឹកកាត់ភុកមុតខ្យងមុតខ្ចៅកាត់ភ្លៀងកាត់ខ្យល់កាត់ក្តៅត្រូវមូសខាំបណ្ដាលឲ្យធ្លាក់ខ្លួនឈឺប្រាក់ខែពីរខែត្រូវបានចាយអស់នៅសល់១លាន ២១ ម៉ឺនរៀល ដោយរូបគេសុំបើកប្រាក់ដើម្បីទៅមើលជំងឺមិនបានក៏បានសម្រេចចិត្តដើរពីភូមិព្រីងកោងនៅស្រុកព្រះនេត្រព្រះ។ទៅកាន់ទីរួមខេត្តបន្ទាយមានជ័យដែលមានចម្ងាយ ៣០ គីឡូម៉ែត្រដើម្បីឡើងរថយន្តទៅដកទៅស្រុកកំណើតវិញទាំងអស់សង្ឃឹម។
ចំណែកអ្នកស្រី មៅស្រីវឿន ដែលជាម្តាយក្មេងប្រុសកំសត់នោះបាន រៀបរាប់ ទាំងអួលដើមក ថា÷រូបគាត់
ឈឺចិត្ត ណាស់នៅពេលឃើញកូនទៅដល់ផ្ទះធ្លាក់ខ្លួនរមាស់ទឹកស៊ីជើងនឹងគ្រុមឈាមថែមទៀត។
ក្រោយពីស្តាប់ការរៀបរាប់របស់កូនរឿងថោកែមុនបើកប្រាក់អោយ អ្នកស្រី ក៏ព្យាយាមទំនាក់ទំនងទៅកាន់ថៅកឺស្រី នោះក៏គេថាមិនសងទេទៅដល់ណាប្តឹងទៅហើយបើចង់បានលុយ ទៅស្រុកលើ(បន្ទាយមានជ័យ)
ដោយមិនអស់ចិត្តអ្នកស្រីក៏បានចង់ការប្រាក់គេចំនួន ៤០ ម៉ឺនរៀលដើម្បីធ្វើដំណើរពីខេត្តតាកែវមកកាន់ខេត្តបន្ទាយមានជ័យមកជួបឈ្មោះលាភដែលជាថៅកែទាដែលជំពាក់ប្រាក់ឈ្នួលកូនប្រុសរបស់គាត់ចំនួន ១ លាន ២១ ម៉ឺននៅពេលដែលគាត់បានទាក់ទងតាមទូរសព្ទដើម្បីឲ្យថៅកែនោះមកជួបដើម្បីដោះស្រាយ។គ្នាតែត្រូវបានថៅកែនោះបដិសេធហើយប្រាប់ថាគាត់មិនសងទេចង់ប្ដឹងដល់ណាក៏ប្តឹងទៅ។
ដោយឡែកឈ្មោះលាបដែលជាថៅកែសត្វទា បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងថាមូលហេតុដែលលោកមិនឲ្យថ្លៃជំពាក់១លាន ២១ម៉ឺនគឺដោយសារតែលោកខឹងនឹងក្មេងប្រុសឈ្មោះកែវទ្រី ដែលមកឃ្វាលទីនោះមិនយកចិត្តទុកដាក់ក្នុងការងារគិតតែពីញ៉ែស្រី
ធ្វើឲ្យសត្វឆ្កែខាំទាងាប់អស់ជាច្រើនក្បាលហើយ បានរត់ចោលការងារទៅផ្ទះវិញមិនប្រាប់រូបលោកដែលជាថៅកែជាដើម។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះដែរក្មេងប្រុសរងគ្រោះឈ្មោះកែវទ្រីបានប្រាប់ថាការលើកឡើងរបស់ថៅកែទាគឺគ្រាន់តែជាលេសប៉ុណ្ណោះ។តាមពិតទៅរូបគេបានខិតខំប្រឹងប្រែងដើរឃ្វាលទាកាត់ទឹកកាត់ភក់មុតខ្យងមុតខ្ចៅទឹកស៊ីជើងនិងមានជំងឺគ្រុនឈាមផងដែរ។
ពេលដែលទារលុយថៅកែដើម្បីទិញថ្នាំព្យាបាលខ្លួនថៅកែមិនបើកឲ្យទើបទើបរូបគេសុខចិត្តដើរកាត់វាលចម្ងាយ ៣០ គីឡូម៉ែត្រដើម្បីទៅទីរួមខេត្តបន្ទាយមានជ័យជិះរថយន្តទៅស្រុក។
ដោយថៅកែទាមិនព្រមមកជួបដោះស្រាយអ្នកស្រីបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល
បុស្បូវដើម្បីរកយុត្តិធម៌តែមិនបានលទ្ធផលអ្វីទាំងអស់ព្រោះតែសមត្ថកិច្ចបានកោះហៅភាគីទាំងសងខាងមកជួបដើម្បីដោះស្រាយគ្នាតែភាគីខាងថៅកែបានបោះពាក្យសម្ដីថាឲ្យប្ដឹងដល់ណាប្ដឹងទៅលុយមិនសងនោះឡើយសងនោះឡើយ។
នាយរងប៉ុស្តិ៍បុស្បូវដែលទទួលក្នុងការដោះស្រាយបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថាលោកបានប្រឹងប្រែងដោះស្រាយអស់លទ្ធភាពហើយគឺគូភាគីទាំងសងខាងមិនត្រូវគ្នាទេដោយលោកសំណូមពរឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបន្ត។
ទោះជាយ៉ាងណាជុំវិញបញ្ហាខាងលើនេះអ្នកស្រីម៉ៅ ស្រីវឿន បានបញ្ជាក់ថា រូបគាត់អស់លទ្ធភាពមិនមានលុយចំណាយក្នុងការស្នាក់នៅបន្តហើយក៏បានសម្រេចចិត្តវិលទៅរកលុយនៅឯស្រុកកំណើតសិន
តែមុននឹងទៅរូបគាត់ក៏បានសំណូមពរឲ្យក្រុមអ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយព័ត៌មាននេះដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំដើម្បីជួយរកយុត្តិធម៌ឲ្យរូបគាត់នឹងកូនដែលជាជនក្រីក្រត្រូវបានថៅកែរំលោភបំពានមិនបើកប្រាក់ខែឲ្យ។
និងទី ២ចង់ឱ្យមហាជននិងបងប្អូនប្រជាពលរដ្ឋផ្សេងទៀតកុំឲ្យចាញ់បោកដោយគេប្រើមិនឲ្យប្រាក់ដូចជាកូនរបស់គាត់នេះទៀត៕
Post a Comment