ពិធីសំណេះសំណាលនិងចែកសៀវភៅសីលរតនៈជាធម្មទានដ៏ថ្លៃថ្លាសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រចន្ទមុន្នីហ៊ុនម៉ាណែតដល់គ្រូបង្រៀននិងគ្រូពេទ្យនៅខេត្តបន្ទាយមានជ័យ...!
បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះឯកឧត្តម ហង្ស ចន្ទវរៈជំនួយការសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលនិងចែកសៀវភៅសីលរតនៈជាធម្មទានដ៏ថ្លៃថ្លាសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រចន្ទមុន្នីហ៊ុនម៉ាណែតដល់គ្រូបង្រៀននិងគ្រូពេទ្យនៅខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីមន្ត្រីនៃមន្ទីរសុខាភិបាលនិងគ្រូបង្រៀនសរុបចំនួន ១១៨៦ នាក់។
ដែលពិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លីសុវណ្ណារិទ្ធ អភិបាលរងខេត្ត អស់លោកលោកស្រីជាមន្ត្រីរាជការកងកម្លាំងទាំងបីលោកគ្រូអ្នកគ្រូពេទ្យលោកគ្រូអ្នកគ្រូបង្រៀនចូលរួមយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះលោក ខិម តាំងស៊ុន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានរបាយការណ៍ស្វាគមន៍ដោយលើកឡើងថា÷គ្រឹះស្ថានសិក្សាសាធារណៈទូទាំងខេត្តមានចំនួន៨២១កន្លែង និងមានសិស្សសរុបចំនួន១៦៧,០០៨នាក់ស្រី ៨៤,១០៦នាក់ ដែលក្នុងនោះ÷មត្តេយ្យសិក្សាមាន ៣២៧កន្លែងមានសិស្សសរុប ១៨,៣០២នាក់ ស្រី ៩,១៨៣នាក់
- បឋមសិក្សាមាន ៤១០កន្លែងមានសិស្សសរុប ១០១,០២៨នាក់ ស្រី ៤៨,៧០៤នាក់
- អនុវិទ្យាល័យមាន ៥៤កន្លែងមានសិស្សសរុប ១៤,៩១៦នាក់ ស្រី ៨,០៥១នាក់
វិទ្យាល័យមាន ៣០ កន្លែង មានសិស្សសរុបវិទ្យាល័យមាន ៣០កន្លែងមានសិស្សសរុប ៣២,៧៦២នាក់ ស្រី ១៨,១៦៨នាក់
មានក្របខ័ណ្ឌមន្ត្រីអប់រំបម្រើការ ចំនួន ៥ ៩៤៨នាក់ ស្រី ២ ៩៣៥នាក់ ក្នុងនោះ មិនគិតគូជាប់កិច្ចសន្យាចំនួន ៧៧០នាក់ គ្រូបង្រៀនពីរពេល ៧០នាក់ គ្រូថ្នាក់គួប២ថ្នាក់ ២២៤នាក់ និងគួប៣
ថ្នាក់ ២៤នាក់។
គិតត្រឹមខែកក្កដា ឆ្នាំ២០២៤៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត
បានផ្ដល់អគារចំនួន ២០២ខ្នង ស្មើនឹង ១,៦៤០បន្ទប់ ម៉ាស៊ីនដេរចំនួន ៣៧០គ្រឿង,
ម៉ាស៊ីនថតចម្លងចំនួន ១១គ្រឿង ម៉ាស៊ីនព្រីនធ័រ ២០គ្រឿង និងកុំព្យូទ័រ ១១៤គ្រឿង ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
បានផ្ដល់អគារសិក្សា / បណ្ណាល័យ ទីចាត់ការ និងផ្ទះគូ សរុបចំនួន ៨៤ខ្នង ស្មើនឹង ៤១៥បន្ទប់ ។
ក្រៅពីការងារសាងសង់ ការផ្តល់អាហារូបករណ៍ផ្នែកឧត្តមសិក្សា ការឧបត្ថម្ភគាំទ្រផ្សេងៗ ឯកឧត្តម
ក៏បានយកចិត្តទុកដាក់សាងសង់អគារពហុបច្ចេកទេស នៅតាមវិទ្យាល័យនៃក្រុង/ស្រុកទាំង៩ ក្នុង១គោលបំណងបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន យុវនារី ទាំងក្នុងនិងសាលា ដើម្បីមានជីវភាពនិងអនាគតល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលបានកំណត់ថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងប្រទេសកម្ពុជាជាប្រទេស ដែល
មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
* ក្នុងឆ្នាំសិក្សា២០២៣-២០២៤ អង្គការដៃគូ ដែលបានចូលរួមគាំទ្រនិងអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡានៅក្នុងខេត្ត រួមមាន អង្គការរួមធូរីដ កុមារមេគង្គ ទស្សនៈពិភពលោក អភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរបណ្ដុះបណ្តាលអាស៊ីអាគ្នេយ៍កម្ពុជា ហ្គូដណេប៊ីកម្ពុជា និងអង្គការសម្រេចសុបិន្តកុមារកម្ពុជា។
ឯកឧត្តម ហង្ស ចន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា÷ប្រទេសជាតិ១ មានការរីកចំរើនក៏ដោយសារប្រទេសនោះសម្បូរទៅដោយ ប្រជាជន ប្រកបដោយចំណេះដឹង និងមានសុខភាព ល្អ ឯកឧត្តមក៏បានលើឡើងថាផ្តាំបើចង់ឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនយើងទត្រូវចូលរួមទាំងអស់គ្នាមិនថាតែគ្រូបង្រៀននិងគ្រូពេទ្យក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ទី១/ប្រជាជនមានសិលធម៌
២/សិស្សខិតខំរៀនសូត្រ
៣/អ្នកដឹកនាំអនុវត្តន៍ មានតម្លាភាព
៤/គឺត្រូវមានសុខភាព ល្អ បរិបូណ៌
ផងដែរជាចុងបញ្ចប់ឯកឧត្តម ហង្ស ចន្ទវរៈក៏បាន
ផ្តាំផ្ញើរដល់គ្រូ បង្រៀននិងគ្រូពេទ្យ ត្រូវតែយកចិត្តទុកដាក់ បំពេញភារកិច្ចបម្រើរ ពលរដ្ឋ ប្រកបដោយ
ក្របសិលធម៌ វិជ្ជាជីវៈ មានសិលធម៌ មានការទំនួលខុសត្រូវខ្ពស់មិនត្រូវ រើសអើង និងប្រមាដ មើលងាយ ដល់ ជនក្រីក្រនោះឡើយ។ក្នុងនោះដែរលោកក៏បានប្រគល់សៀវភៅសីលរតនៈជូនដល់ គ្រូបង្រៀន និងគ្រូពេទ្យ ដែលបានចូលរួមទាំងអស់គ្នាក្នុងម្នាក់ទទួលបាន១ក្បាលផងដែរ៕
Post a Comment