រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៧១នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

 



បន្ទាយមានជ័យ÷នៅសាលប្រជុំធំនិងបរិវេណសាលាខេត្តកាលពីព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) ។



លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោកប្លែក វ៉ារីជាប្រធានក្រុមប្រឹក្សាខេត្តជាអធិបតីនិងវត្តមានកិត្តយសពីមន្ត្រីសង្ឃ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភាលោកស្រី លោកថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជន យុវជនប្រមាណ១.០០០ អង្គ /នាក់ ។



ក្នុងកម្មវិធីនេះ ក៏មានការនិមន្តព្រះសង្ឃ បង្សុកូលឧទ្ទិសមហាព្រះរាជកុសល ថ្វាយសម្តេចព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រមទាំងមានការដាក់កម្រងផ្កាតាមមន្ទីរ អង្គភាព ជុំវិញខេត្ត និងលែងសត្វព្រាប និងបង្ហោះប៉ោងៗ ជានិមិត្តរូបបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍផងដែរ ។



ចុងក្រោយ ប្រតិភូរដ្ឋបាលខេត្ត២ក្រុម  គឺក្រុមទី១ ដឹកនាំដោយលោកអ៊ុំ រាត្រី  អភិបាលខេត្ត,លោកអន ស៊ុំសមាជិកព្រឹទ្ធសភានិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា - ជប៉ុនមង្គលបូរីនៅស្រុកមង្គលបូរី ។.

និងក្រុមទី២ ដឹកនាំដោយលោកកែសួន  សុភាព.អភិបាលរងខេត្ត លោកប្លែលោកប្លែក វ៉ារី ប្រធានក្រុមក្រុមប្រឹក្សាខេត្ត លោកឈើយ ចាន់ណាសមាជិកព្រឹទ្ធសភា និងមន្ត្រីចុះសួរសុខទុក្ខអ្នកជម្ងឺដែលកំពង់សម្រាកព្យាបាលនៅទីនោះ ៕






Powered by Blogger.