កិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា...!
យេីងទាំងអស់គ្នា គួរយល់ដឹង និងចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចគាំពារបរិស្ថានចូលរួមកាត់បន្ថយសារធាតុបំផ្លាញស្រទាប់អូហ្សូន និងការពារផ្ទៃមេឃពណ៌ខៀវ ផ្ទៃមេឃគ្មានឧស្ម័នពុល។ នេះគឺជា ប្រសាសន៍លើកឡើងរបស់លោក យុាំ ណារិទ្ធ ដែលជាអនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថានក្នុងការផ្សព្វផ្សាយការអនុវត្តពិធី សារម៉ុងរ៉េអាល់ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន នៃកម្ពុជាដែលរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ សិប្បកម្ម ម៉ាស៊ីនត្រជាក់នៅក្នុងខេត្ត។ លោក ផៃ សុភី ដែលជាអនុប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះគឺជាការអះអាងបញ្ជាក់ផងដែរថា យើងទាំងអស់គ្នា ចូលរួមរៀបចំអនុវត្តឲ្យកាន់តែមានការគាំទ្របរិស្ថាន ការអភិរក្សធនធានធម្មជាតិ ដើម្បីឆ្លើយតបនូវគោលនយោបាយ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំផុសចលនាអប់រំកាយយល់ដឹង ឲ្យបានទូលំទូលាយ ដូចយើងទាំងអស់គ្នាបានស្វែងយល់តាមរយៈបទបង្ហាញរបស់ក្រសួងបរិស្ថាន គឺយើងជាប្រទេសកំពុងអភិវឌ្ឍន៍មានគោលដៅលុបបំបាត់សារធាតុ HCFC ដែលបំផ្លាញស្រទាប់អូហ្សូនឲ្យបាន100%ក្នុងឆ្នាំ2030។ លោក យុាំ ណារិទ្ធ ដែលជាអនុប្រធាននាយកដ្ឋានក្រសួងបរិស្ថានបានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តសារាចរលេខ០១ ស.រ ចុះថ្ងៃទី០២ ខែមករាឆ្នាំ២០២០ ស្ដីពីវិធានការទប់ស្កាត់កាត់បន្ថយការបំពុលខ្យល់សាធារណៈដើម្បីគ្រប់គ្រងទីតាំងប្រភព ខ្យល់ឲ្យបានកាន់តែប្រសើរសម្រាប់ធានានូវសុវត្ថិភាពនិងសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋទូទៅ នោះរាជរដ្ឋាភិបាលបានធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តនូវវិធានការនេះធ្វើការផ្សព្វផ្សាយ ឱ្យបានផុលផុសរួមមានការការពារទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ ការដុតសំណល់រឹងសំរាម នៅតាម ទីចំហ ឬតាមទីសាធារណៈនិងការឆេះតាមទីលានចាក់សំរាម អប់រំប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាប្រពៃណីដាំដើមឈើរុក្ខជាតិបៃតង និងអប់រំប្រជាពលរដ្ឋឲ្យចូលរួមកាត់បន្ថយ ការប្រើប្រាស់យានយន្តចាស់ៗនាំឲ្យមានការបញ្ចេញផ្សែងខ្មៅច្រើននៅក្នុងបរិយាកាស។
Post a Comment