ពិធីបេីកបវេសនកាលវិទ្យាល័យ FRA របស់អង្ការ កុមារ អភិវឌ្ឍន៍ នៅក្រុង ប៉ោយប៉ែត
បន្ទាយមានជ័យ÷ វិទ្យាល័យFRA របស់អង្គការកុមារ អភិវឌ្ឍន៍ នៅក្រុង ប៉ោយប៉ែតបានបើកបវេសនកាលនៃថ្ងៃចូលរៀនដំបូងរបស់ សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ សរុបប្រមាណជាង ៦០០នាក់នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ...។
លោកស្រី យ៉ាង វៃលីន បានបញ្ជាក់ថា វិទ្យាល័យ FRA បានបង្កើតឡើង ១០ឆ្នាំមកហើយ រួមមានចាប់ពីថ្នាក់ទី៧រហូតដល់ ថ្នាក់ទី១២ហើយក្នុងមួយឆ្នាំឆ្នាំសិស្សានុសិស្សមានការកើនឡើង បច្ចុប្បន្នមានសិស្សប្រមាណជាង៦០០នាក់។
លោកស្រីបានបន្តថា ការបង្កើតវិទ្យាល័យនេះឡើងទៅមានការជួយឧបត្ថម្ភជ្រោមជ្រែងពីប្រជាជនចិន ដែលរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ មានសមានចិត្តអាណិតស្រលាញ់ប្រជាជនខ្មែរ ជួយដល់វិស័យអប់រំក៏ដូចជាថែមទាំងបានជួយដល់វិស័យព្រះពុទ្ធសាសនាផងដែរ។
លោកស្រីបានសង្កត់ធ្ងន់ថា គោលបំណងធំគឺចង់ឲ្យកូនៗរបស់គាត់ ដឹងខុសដឹងត្រូវចាប់ឲ្យកូនកូនមានបញ្ញា ដើម្បីបំបាត់ភាពអប្រិយថោកទាប ចង់ឲ្យកូនៗមានចំណេះដឹងមានសីលធម៌សុជីវធម៌ស្គាល់ពីភាពលំបាក ធ្វើយ៉ាងណាឲ្យមានមោទនភាពក្លាយជាកូនល្អសិស្សល្អជួយដល់សង្គមជាតិនិងគ្រួសារ។
អ្នកស្រីបានបន្តទៀតថាចំណេះគឺជាទ្រព្យសម្បត្តិដែលជាប់នឹងប្រាណចោរលួចមិនបាន ចាយច្រើនកើនច្រើន
ដូចនេះហើយ សូមឲ្យប្អូនប្អូនទាំងអស់ខិតខំរៀនសូត្រឲ្យក្លាយទៅជាការពារធនធានមនុស្សពិតប្រាកដ ជាក់ស្តែងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបកន្លងទៅថ្មីថ្មីនេះសិស្សានុសិស្សបានប្រឡងជាប់ប្រមាណជាង៨០% ភាគច្រើនទទួលបាននិទ្ទេស Bនិងនិទ្ទេសC។
លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាប្រវត្តិធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងលើការអភិវឌ្ឍគ្រប់វិស័យជាពិសេសរាជរដ្ឋាភិបាល លោកបានចាត់ទុកវិស័យធនធានមនុស្ស ជាវិស័យអាទិភាពខ្ពស់។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី នាយិការួមទាំងប្រជាជនបានរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ ដែលតែងតែបានជួយដល់ប្រជាជនខ្មែរពិសេសវិស័យអប់រំសិក្សា។
លោកអភិបាលរងក្រុង បានផ្តាំផ្ញើដល់សិស្ស ល្អចៀសផុតពីអំពើអបាយមុខផ្សេងៗរួមមានអំពើហិង្សា បងតូចបងធំ ក្មេងទំនើង និងបញ្ហាគ្រឿងញៀន។ ចុងក្រោយគណៈអធិបតី បានចែកជូននូវបណ្ណសរសើរ និងផ្តល់ជូននូវអំណោយដល់សិស្សានុសិស្សដែលរៀនពូកែចាប់ពីលេខ១ រហូតដល់លេខ៥ផងដែរ។
Post a Comment