ក្រោយពីម្ចាស់ដីនៅខាងមុខបិទផ្លូវនិងរំលោភដីចំនួន 2 ម៉ែត្រថែមទៀតជនរងគ្រោះក្តឹងកុំឱ្យអាជ្ញាធរចេញបានកម្មសិទ្ធិអោយ

 



ក្រោយពីរងនូវភាពអយុត្តិធម៌ ដោយសារម្ចាស់ដីនៅខាងមុខបានរំលោភយកផ្លូវអស់និងបិទមិនឱ្យឆ្លងកាត់អស់ជាច្រើនឆ្នាំ ថែមទាំងបានរំកិលព្រំបោះបង្គោលរបងរំលោភយកដីចំនួន ២ ម៉ែត្របន្ថែមទៀត ហើយជនរងគ្រោះ ធីភារម្យភេទប្រុសអាយុ ៣៥ ឆ្នាំមានទីលំនៅភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរឲ្យជួយធ្វើការដោះស្រាយម្ដងជាពីរដងតែគ្មានលទ្ធផលរហូតមកដល់ពេលថ្មីៗនេះ ស្របពេលដែលគណៈកម្មការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ បានចុះមកកាន់មូលដ្ឋានភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងជំទាស់ក្បាលដីលេខ ៧១០ ដែលមានម្ចាស់ម្មសិទ្ធិឈ្មោះឈុនយ៉ាតភេទស្រីអាយុ ប្រមាណជា ៧០ ឆ្នាំ ដែលបានរំលោភដីផ្លូវសាធារណៈនិងបោះបង្គោលរំលោភព្រំដីជនរងគ្រោះចំនួន ២ម៉ែត្របណ្ដោយជាង ១៥ ម៉ែត្រនោះដោយសូមកុំឱ្យគណៈកម្មការវាស់វែងដីធ្លីចេញប័ណ្ណកម្មសិទ្ធិឱ្យតែឈ្មោះខាងលើ។

ក្នុងនោះដែរជនរងគ្រោះក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមជួយរកយុត្តិធម៌ឲ្យរូបគាត់ផង។

ទោះជាយ៉ាងណាពាក់ព័ន្ធទៅបញ្ហានេះដែរកាលពីថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២៤ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅកាន់ភូមិទូលប្រាសាទសង្កាត់ប៉ោយប៉ែតដើម្បីសាកសួរអាជ្ញាធរភូមិពាក់ព័ន្ធនឹងបញ្ហាខាងលើលោកមេភូមិទូលប្រាសាទក៏បានផ្ដល់ដំណឹងជូនដល់ជនរងគ្រោះឈ្មោះធីភារម្យដោយប្រាប់ថាភាគីខាង លោក យាយឈុនយ៉ាត ដែលរងការចោទប្រកាន់ថាបានរំលោភដីផ្លូវសាធារណៈនិងបោះបង្គោលបង្ខិតព្រំចូលដីរបស់ធីភិរម្យចំនួន ២ម៉ែត្រនិងបណ្ដោយជាង ១៥ម៉ែត្រនោះសុំជួបចចារដើម្បីបញ្ចប់បញ្ហាទំនាស់ដោយឱ្យជនរងគ្រោះកំណត់ពេលវេលាសមរម្យណាមួយដើម្បីធ្វើការសម្រុះសម្រួលគ្នាដោយសន្តិវិធី៕

Powered by Blogger.