លោក វិន វណ្ណា វឌ្ឍន៍ ត្រូវបានប្រកាសចូលកាន់មុខជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យជំនួស លោក ចៅ វ៉ិត ប្រធានមន្ទីរចាស់ចូលនិវត្តន៍....!

 




បន្ទាយមានជ័យ ÷នារសៀល  ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តម  ឯក វណ្ណ ឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកប្រែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីយភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរប្រៃសណីនិងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យដែលពិធីនេះរៀបចំជួយឡើងនៅសាលប្រជុំនៃសាលាខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោកលោកស្រីជាប្រធានមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ទាំង ២៤ខេត្តនឹងមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង  ស្រុក អង្គភាពទាំង៣ និង រដ្ឋបាល ឃុំ សង្កាត់ សហភាព សហព័ន្ធ ខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។




យោងតាម អនុក្រិត្យរាជរដ្ឋាភិបាលកម្ពុជា លេខ ១០.២៨ អនក្រ របស់រាជរដ្ឋាភិបាលសម្រេចអោយលោក វិន វណ្ណា វឌ្ឍន៍ ជាអនុប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យឲ្យទៅជាប្រធានមន្ទីរ ក្រោយពេល លោក ចៅ វ៉ិតប្រធានមន្ទីរចាស់ចូលនិវត្តន៍ ។




លោក វិន វណ្ណា វឌ្ឍន៍ក្រោយពេលដែលបានទទួលអនុក្រិត្យរបស់រាជរដ្ឋាបាលកម្ពុជា ចូលកាន់មុខជាប្រធានមន្ទីរ ប្រៃសណីយ៍ រួចមក លោក ក៏ បានធ្វើការប្តេជ្ញាចិត្តថានិងខិតខំបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូន។ 




ក្នុងនោះ លោក អ៊ុំរាត្រីបានធ្វើការដាស់តឿនដល់ លោក វិន វណ្ណា វឌ្ឍន៍ ប្រធាន មន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មីត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។ 

ត្រូវ យកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ បំរើប្រជាពលរដ្ឋ។ 



ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់ ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។ 




ក្នុងនោះ លោក  ឯក វណ្ណ ឌី បានផ្តល់នូវអនុសាសន៍ថា  ក្នុងនាមលោកថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអបអរសាទរចំពោះ លោក វិន វណ្ណា វឌ្ឍន៍ ប្រកាសចូលកាន់មុខជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ នឹងត្រូវខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត។












Powered by Blogger.