លោក យឹម សំណាង ចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំ និងពង្រឹងសមត្ថភាពលើការងារបណ្តុះ បណ្តាលវិជ្ជាជីវះ លើវិស័យការងារ និងការចុះឈ្មោះចូលរៀន ឆ្នាំ២០២៥ និងលើកទិសដៅបន្ត
ប្រជុំវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ
ស្ថិតនៅ ផ្លូវចូលវត្តភ្នំជញ្ជាំង ភូមិ គាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានបើកកិច្ចប្រជុំប្រចាំឆ្នាំ និងការងារពង្រឹងសមត្ថភាព ស្តីពីការបូកសរុបលទ្ធផលការងារ លើការគ្រប់គ្រងគណៈកម្មាធិការ បណ្តុះបណ្តាលខេត្ត លើវិស័យការងារ និងការចុះឈ្មោះចូលរៀន ជូនពលរដ្ឋ សិស្ស ជាពិសេស យុវជន យុវនារីគ្មានការងារធ្វើនិង បោះបង់ការសិក្សា ។
កិច្ចប្រជុំនេះ មានការចូលរួម លោកយឹម សំណាងអភិបាលរងខេត្តបន្ទាយមានជ័យ លោក ខេងដារ៉ា អនុប្រធានមន្ទីរ ការងារ អ្នកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកា វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងស្រុក ចៅសង្កាត់ ឃុំ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
ក្នុងកិច្ចប្រជុំនោះ អ្នកស្រី សំរឹទ្ធ សូរ្យជាតិ បានមានប្រសាសន៍ថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជាមជ្ឈមណ្ឌលមួយ ជាអង្គភាពចំណុះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលមានភារកិច្ច ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវ: ជូនពលរដ្ឋ សិស្ស ជាពិសេស យុវជន យុវនារីគ្មានការងារធ្វើនិង បោះបង់ការសិក្សា។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ចូលរៀនយកជំនាញចំនួន១៤មុខវិជ្ជា បសុពេទ្យ អគ្គិសនី សំណង់ស៊ីវិល មេកានិកយានយន្ត និងព័ត៌មានវិទ្យា ជាដើម ដោយមិនគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ក្នុងនោះ មានវគ្គបណ្តុះបណ្តាល សញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ ដោយឥតគិតថ្លៃ រយៈពេល ៤ ខែ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគឺ (រៀនឲ្យចប់ រៀនឲ្យចេះ មានការងារ) ទូរស័ព្ទទំនាក់ទំនង ០៩៥ ៩៣៤ ៤៤៧/០៦៧ ៧៥០ ៥០៥/០១២ ៣៩៦ ៩៥៦/០៩៣ ៨៣៦ ៨៨៣។
អ្នកស្រី សំរឹទ្ធ សូរ្យជាតិ បានមានប្រសាសន៍បន្តទៀតថា
ឆ្នាំ២០២៤នេះសិស្សសរុបមានចំនួន ២.៤៩៥នាក់ ស្រី ៦៥០នាក់ សិស្សកំពុងរៀនមានចំនួនសរុប១.៤៧៨នាក់ ស្រី៤២៩នាក់ សិស្សចុះកម្មសិក្សាមានចំនួន ០នាក់ សិស្សបានបញ្ចប់ការសិក្សាមានចំនួនសរុប ៧៧៩នាក់ ស្រី១៤៨នាក់ សិស្សបោះបង់សាលាសរុបមានចំនួន២៣៨នាក់ ស្រី៧៣នាក់ សិស្សមានការងារធ្វើមានចំនួន២៨៥នាក់ ស្រី៥៣នាក់។
អ្នកស្រី សំរឹទ្ធ សូរ្យជាតិ បានមានប្រសាសន៍បន្តឲ្យដឹងទៀតថាចាប់ពីខែ មករា ឆ្នាំ ២០២៥តទៅ វិទ្យាស្ថាន ពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនិង ចុះ ធ្វើការផ្សព្វ ផ្សាយជ្រើសរើសសិស្សចូលរៀនវគ្គជំនាញវិជ្ជាជីវះ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រី ក្រ និងគ្រួសារងាយរងហានិភ័យ បុគ្គលិកក្រៅប្រព័ន្ធ និងសាធារណះជនទាំងខេត្តបន្ទាយមានជ័យ ក្នុងនោះមានក្រុងស្រុកទាំង ៩ និងឃុំ សង្កាត់ ចំនួន២៦ និងភូមិចំនួន១២៩ ។ ក្នុងនោះចុះទំនាក់ទំនង នៅតាមរោងចក្រ សហគ្រាស តូចធំ ដើម្បីបញ្ជូនសិស្សកម្មសិក្សាឲ្យបាន ៨០%ផងដែរ វិទ្យាស្ថាន ពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនិង ចុះធ្វើការផ្សព្វ ផ្សាយជ្រើសរើសសិស្សចូលរៀនវគ្គជំនាញ វិជ្ជាជីវះបច្ចេកទេស នេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំ បណ្តុះ បណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ និងផ្សព្វផ្សាយទៅ ដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែក ឯកជនឲ្យបានយល់អំពី សារសំខាន់នៃការអប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការជំរុញ ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេសផងដែរ។

Post a Comment