ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានអញ្ជើញមកត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា
ប៉ោយប៉ែត÷នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងទទួលបដិសណ្ឋារកិច្ចឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ព់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានអញ្ជើញមកត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសាងសង់បានប្រហែលជា ៣៥% ។
ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ បាននាំយកនៅអំណោយមួយចំនួនចែកជូនដល់បងប្អូនកម្មករដោយក្នុងនោះម្នាក់ៗទទួលបាន ៖
-ថវិកាចំនួន ៥០,០០០៛(ប្រាំម៉ឺនរៀលគត់)
-មី ០១កេស
-ត្រីខ ០១យួរ
-ទឹកស៊ីអីវ ០១យួរ
-ទឹកសុទ្ធ ០១យួរ
ឆ្លៀតពេលនេះ ឯកឧត្ដម ក៏បានថតរូបជាមួយកងកម្លាំងរបស់ប៉ុស្តិ៍ និងបងប្អូនកម្មករទាំងអស់ដើម្បីទុកជាអនុស្សាវរីយ៍ ផងដែរ។
Post a Comment