ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យសប្បាយរីករាយខណៈពេលដែលស្រូវវស្សាឆ្នាំនេះមានហាងឆេងខ្ពស់គួរសម...!
បន្ទាយមានជ័យ÷ អស់រយៈពេលជាច្រើនឆ្នាំមកហើយប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ បានរអ៊ូរទាំរឿងស្រូវធ្លាក់ថ្លៃ ដែលធ្វើឲ្យពួកគាត់ធ្វើស្រែខាតខ្លះជំពាក់ប្រាក់ឈ្មួញបណ្ដាក់ជីបណ្ដាក់ថ្នាំថ្លៃភ្ជួរនិងច្រូតកាត់ជាដើមនោះពេលនេះដោយសារតែការ ខិតខំប្រឹងប្រែងរកដំណោះស្រាយពីសំណាក់ថ្នាក់ដឹកនាំពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខ្នះខ្នែងស្វែងរកទីផ្សារនាំចេញស្រូវដោយឆ្នាំនេះស្រូវមានតម្លៃខ្ពស់គួរសមធ្វើឱ្យកសិករមានសេចក្តីសង្ឃឹមឡើងវិញ។
នាដើមខែធ្នូឆ្នាំ ២០២៤ នេះកសិករនៅក្នុងខេត្តបន្ទាយមានជ័យដែលដាំស្រូវវស្សាបានប្រមូលផលបណ្ដើរៗហើយ ដោយពួកគាត់មានទឹកមុខសប្បាយរីករាយ ទោះបីជាស្រូវពុំសូវបានល្អប៉ុន្តែហាងឆេងបានខ្ពស់គួរសមដែលអាចទប់ទល់នឹងថ្លៃជីថ្នាំនិងថ្លៃភ្ជួររាស់ច្រូតកាត់ បាននៅសល់ប្រាក់ចំណេញខ្លះ។
តាមការឲ្យដឹងពីប្រជាកសិករម្នាក់ដែលរស់នៅក្នុងភូមិបុស្បូវឃុំបុស្បូវស្រុកព្រះនេព្រះខេត្តបន្ទាយមានជ័យបានរៀបរាប់ឲ្យដឹងថា÷ឆ្នាំនេះរូបលោកបានធ្វើស្រែចំនួន ១៥ហិចតា ដោយស្រែខ្លួនឯងខ្លះនឹងជួលគេខ្លះ
ចំណែកអ្នកស្រុកភូមិរបស់លោកផ្សេងទៀតក៏មានការដាំស្រូវវស្សាប្រភេទម៉្លេះសនិងម្លិះក្រហមដូចគ្នាដែរតែគេធ្វើមានតិចមានច្រើនតាមទំហំដី ស្រូវវស្សាពួកគាត់គឺចាប់ផ្ដើមដាំតាំងពីខែ ៥រហូតមកដល់ខែ ១១ នេះទើបប្រមូលផលតែឆ្នាំនេះស្រូវពុំសូវបានផលល្អនោះឡើយ។
តែសំណាងដែរដែលហាងឆេងស្រូវឆ្នាំនេះបានខ្ពស់គួរសម ក្នុងមួយតោនឈ្មួញទទួលទិញ ជាង 1 ម៉ឺនបាត គឺបានតម្លៃខ្ពស់ជាងបណ្ដាឆ្នាំមុនៗ។
ដោយឡែកអ្នកស្រី កេតរដ្ឋា ជាអាជីវករទិញលក់ស្រូវរស់នៅក្នុងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា÷អ្នកស្រីមានការសប្បាយរីករាយយ៉ាងខ្លាំង និងសូមអរគុណដល់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខ្នះខ្នែងស្វែងរកទីផ្សារនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម
ដោយឆ្នាំនេះស្រូវ ម្លិះក្រហមនិងម្លេះសរមានតម្លៃស្មើគ្នាក្នុងមួយតោនគិតជាលុយបាត១១១០០បាត្រក្នុងមួយតោនដែលអាចចាត់ទុកថាមានតម្លៃខ្ពស់គួរសមធ្វើឱ្យកសិករមានសេចក្តីសង្ឃឹមឡើងវិញ។
អ្នកស្រីបានបញ្ជាក់ឲ្យដឹងថា÷អ្នកស្រីទិញដោយមិនរើសឡើយប្រភេទគ្រាប់ខ្លី ចង្កេះអង្ក្រង ស្រូវកែងក៏បានក្នុងតម្លៃ ៨៥០០បាតក្នុង១តោនផងដែរ។
ដោយកន្លងមកស្រូវម្លិះក្រហមនិងម្លិះស ត្រូវបានធ្លាក់ហាងឆេងយ៉ាងកំហុកដោយសារតែប្រទេសថៃមិនទិញ ហើយកន្លងមកជនជាតិថៃបានបោកទិញមិនឱ្យលុយឬជំពាក់មិនសង ដែលធ្វើឲ្យឈ្មួញខ្មែរមួយចំនួនខាតបង់យ៉ាងដំណំ។ទោះជាយ៉ាងណាបច្ចុប្បន្នដោយសាររាជរដ្ឋាភិបាលកម្ពុជាបានរកទីផ្សារខាងប្រទេសវៀតណាមទើបស្រូវប្រភេទនេះលក់បានថ្លៃគួរសម៕
Post a Comment