លោក មាស ដារា ប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មខេត្តជំនួសលោកអាងណារិទ្ធ ទៅបំពេញភារកិច្ចនៅក្រសួង
ខេត្តបន្ទាយមានជ័យ÷នារសៀលថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ នេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាស លោក មាស ដារា ចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្ម និងសំណង់ ជំនួសលោកអាងណារិទ្ធ ទៅបំពេញភារកិច្ចនៅក្រសួងរៀបចំដែនដីនគររូបនិយកម្ម។ ពិធីប្រកាសចូលកាន់មុខតំណែងនោះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ថ្នាក់ក្រសួង ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគររូបនិយកម្ម និងសំណង់ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ អង្គភាព៣ស្ថាប័ណ្ណ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងប្រធានមន្ទីរ និងមន្ត្រីសុរិយោដី ចូលរួម ប្រហែល ៣០០នាក់។
ជាកិច្ចចាប់ផ្តើម លោក សេងសុវណ្ណរតនា អគ្គនាយករងរដ្ឋបាលនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង រៀបចំដែនដីនគររូបនីយកមក្ម បានឡើងអានអនុក្រត្យលេខ ៨៦៩ អនក្រ .តត ត្រូវបានតែងតាំង លោក មាស ដារា ចូលកាន់មុខតំណែង ជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។និងដីកាលេខ ០៦៧/២៤ ដក តត ត្រូវបានតែងតាំង លោក យឹម មករា លោក អ៊ុំ វិណារ៉ា លោកប៊ុន វន្ថា ជា អនុប្រធានមន្ទី រៀបចំដែនដីនគររូបនិយកម្មនិងសំណង់ខេត្តបន្ទាយមានជ័យ តែងតាំង លោក អ៊ឹមភី រីប៉ូ ប្រធានការិយាល័យរដ្ឋបាល និងលោកឆាយ សុវណ្ណា ប្រធានការិយាល័យសុរិយោដីនិងភូមិសាស្ត្រ។
ក្នុងពិធីនោះ លោកមាសតារា បានមានប្រសាសន៍ថា ក្រោយពីលោកបានចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មរួចមក លោកនិងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះ លោកនិងខិតខំដឹកនាំមន្ត្រីរៀបចំដែនដីនគរូបនិយកម្មសំណង់ និងសូរិយោដី ខេត្តទាំងអស់ជួយរកដំណោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរលូនទៅថ្ងៃមុខផងដែរ។
ក្នុងពិធីនេះលោក អ៊ុំ រាត្រី សង្ឃឹមយ៉ាងមុតម៉ាំថា លោកប្រធានមន្ទីរសុរិយោដីខេត្តថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អនិងរឹងមាំ ជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់ៗ ។
ឯកឧត្តម ទេព ធន បានមានប្រសាសន៍ថាការផ្ទេរភារកិច្ចលោក
មាសតារា មកជាប្រធានដែនដីនគរូបនិយកម្មសំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ជំនួសលោក អាង ណារិទ្ធជាប្រធានដែនដីនគរូបនិយកម្មសំណង់ និងសូរិយោដីចាស់ដែលត្រូវផ្លាស់ប្តូរឲ្យទៅបំពេញការងារនៅក្រសួងមិនអាចប្រកែកបាន។
ឯកឧត្តម ទេព ធន បានអបអរសាទរដល់ លោកមាសតារា
ដែលថ្នាក់លើផ្តល់សេចក្តីទុកចិត្តនិងប្រគល់ភារកិច្ច ហើយចូលកាន់តំណែងពេលនេះលោកបានណែនាំបន្ថែនឲ្យមន្ត្រីទាំងសូរិដីនគរូបនិយកម្មសំណងទាំងអស់ត្រូវពង្រឹងការដឹកនាំ គ្រប់គ្រង ហើយធានាបានការវិវាទដីធ្លីឲ្យបានរលូនពោលគឺត្រូវធ្វើឲ្យបានជាអតិបរមា។
ក្នុងនោះលោកបានធ្វើការ កោតសរសើរនិងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស សំដៅពង្រឹងសមត្ថភាពជំនាញបង្កើតកាទទួលខុសត្រូវចំពោះតួនាទីនិងភារកិច្ចក្នុងការបំរើប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
លោកបានថ្លែងអំណគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមស្វែងយលអំពីការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធដើម្បីពិនិត្យថាតើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មានភាពសុក្រឹត្យទាំងការងារបច្ចេកទេស និងផ្លូវច្បាប់ត្រឹមត្រូវហើយ
រួមចំណែក នូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់និងជំរុញឲ្យមានទីផ្សារដីធ្លីប្រកបដោយ ប្រសិទ្ធភាពខ្ពស់កាត់បន្ថយភាពក្រីក្រ ស្ថេភាពសង្គម និង ការអភិឌ្ឍន៍សេដ្ឋកិច្ចឲ្យ កាន់តែប្រសើឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋភិបាលដែលមាន សម្តេចបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧នេះផងដែរ៕
Post a Comment