លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ចូលរួមនិងដឹកនាំការពារសន្តិសុខ ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសា​លប្រជុំសាលាអនុគណស្រុកបាណន់៖

 


 (បាត់ដំបង)នៅព្រឹកថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម និងដឹកនាំកម្លាំងនគរបាលខេត្ដ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់  ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសាលប្រជុំសាលាអនុគណស្រុកបាណន់ ព្រមទាំងឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីបញ្ចាបុប្ផារាម ហៅវត្តបាណន់ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។។


 ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់​ ខេត្តបាត់ដំបង​ ។ 


ក្នុងពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះ​សង្ឃ​ តាជី​ យាយជី​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ សិស្សានុសិស្ស​ ប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ៕



































Powered by Blogger.