អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរ ចុះត្រួតពិនិត្យទីតាំងលួចលាក់សង្ស័យថា លេងល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេត ចំនួន ០៤កន្លែង នៅក្នុងស្រុកស្ទឹងត្រង់

 



កំពង់ចាម៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកុំពង់ចាម បានបញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរ ចុះត្រួតពិនិត្យទីតាំងលួចលាក់សង្ស័យថា លេងល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេត នៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ក្រោយពីពីទទួលបានព័ត៌មាន និងបទបញ្ជា ពីលោកឧត្តមសេនីយីទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ភ្លាម លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ រួមជាមួយកម្លាំងប៉ុស្ដិ៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំង ដែលសារព័ត៌មាន ចុះផ្សាយថា មានការលួចលាក់លេងល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេត ចំនួន ០៣ឃុំ នៅក្នុងស្រុកស្ទឹងត្រង់ ។ 



តាមការបញ្ជាក់ពីសមត្ថកិច្ច ឲ្យដឹងថា ទីតាំងទាំង ០៤កន្លែង ដែលសង្ស័យថា មានការលួចលាក់លេង ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត គឺស្ថិតនៅក្នុងឃុំចំនួន ៣ គឺ ៖ ឃុំអារក្សត្នោត ចំនួន ០១ទីតាំង , ឃុំសូភាស ចំនួន ០២ទីតាំង និងឃុំមេសជ្រៃ ចំនួន ០១ទីតាំង ។ 



បើតាមប្រភពពីមន្ត្រីដដែល បានអះអាតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើង បានចុះទៅដល់ទីតាំងទាំង ៤កន្លែង ខាងលើ តែពុំមានសកម្មភាពលេងល្បែស៊ីសង ដូចការ ចុះផ្សាយនោះឡើយ ។ 



ជាមួយនោះ សមត្ថកិច្ចជំនាញ ក៏បានធ្វើការអប់រំណែនាំ ដល់ម្ចាស់ទីតាំង កុំឲ្យមានសកម្មភាព លួចលាក់លេងល្បែងស៊ីសងជាដាច់ខាត ។ ដោយឡែក ជាវិធានការ សមត្ថកិច្ចយើង បានដាក់កម្លាំង ឃ្លាំមើល ប្រសិនបើមានសកម្មភាព នឹងមានវិធានការច្បាប់ ផងដែរ ៕





Powered by Blogger.