វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើប្រធានបទរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកថ្មគោល។
(បាត់ដំបង)ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង 8:00 ព្រឹក ឯកឧត្តម ឆាយ មាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម អ៊ូ ដារី អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង អញ្ជើញចូលរួមជាអធិបតីភាព វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើប្រធានបទ រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របសក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកថ្មគោល ។
អង្គវេទិកានេះក៏មានការអញ្ជើញចូលរួមពីរឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកលោកស្រីប្រធានមន្ទីរអង្គភាពនានាជុំវិញ គណៈអភិបាលស្រុកកាយាល័យអង្គភាពនានាជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ យុវជនសសយកកស្រុកថ្មគោល យុវជនស្រឡាញ់សន្តិភាពស្រុកថ្មគោល ជាង 500 នាក់ចូលរួម។
បន្ទាប់មកឯកឧត្តម អ៊ូ ដារី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងបានឡើងថ្លែងសន្ទរកថាក្នុងអង្គពិធីវេទិការនេះផងដែរ ។
លោកបានអានរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃគម្រោងនានាដែលអនុវត្តបាននៅក្នុងមូលដ្ឋាននានាដែលខេត្តកំពង់អនុវត្តបាននៅក្នុងឆ្នាំ ២០២៤និងកំពុងលើកទិសដៅបន្ត២០២៥.២០២៧ បន្តទៀត។
ជាចុងក្រោយឯកឧត្តម ឆាយ ម៉ាអ៊ីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
បានអានរបាយការណ៍ភ្ជាប់ជាមួយកម្មវិធីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គណៈអភិបាលខេត្តបង្ហាញជូនសារធារណៈជនជ្រាបថាលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ ២០២៤ នេះរដ្ឋបាលខេត្តយើងចាប់បង្ក្រាបបានបទល្មើសចំនួន៥៧៨ករណីឃាត់ខ្លួនជនសង្ស័យបានចំនួន១០០៥នាក់ ស្រី៨៩នាក់ចាប់យកបានវត្ថុតាងថ្នាំញៀនប្រភេទមេតំវីតាមីនទម្ងន់១០៣៦៣.៤១ក្រាម។
ថ្នាំញៀនប្រភេទមេតំវីតាមីនគ្រាប់ចំនួន១៩០០៣៨ គ្រាប់ទម្ងន់១៨០០.៧៥ក្រាម។
ថ្នាំញៀនប្រភេទវេតាមីនទម្ងន់៤៨១.១១ក្រាម។
ថ្នាំញៀនប្រភេទNDNk ទម្ងន់២៩៨.២៧ក្រាប។
កញ្ឆាក្រៀម៤៩៦ក្រាម

ឯកឧត្តមបានបញ្ជាក់ថាបញ្ហារាលដាលគ្រឿងញៀននេះគឺជាវត្ថុចម្បងគឺជាករណីកិច្ចតព្វកិច្ចដែលគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គមត្រូវអនុវត្តតួនាទីភារកិច្ចប្រយុទ្ធប្រឆាំងឲ្យបានស្រុះដៃគ្នាទាំងអស់ដើម្បីឆ្នាំ ២០២៤ នេះរាជរដ្ឋាភិបាលនីតិការទី ៧ នៃរដ្ឋសភាបានដាក់ចេញបទបញ្ជាស្ដីពីការដាក់ចេញវិធានការមើងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខណៈពេលផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក៏បានដាក់វិធានការរួមគ្នាអនុវត្តឱ្យបានជោគជ័យក្នុងឆ្នាំ២០២៤.២០២៥និងឆ្នាំបន្តៗទៀត។ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាឆ្នាំ ២០២៥ នេះពុកម៉ែបងប្អូននឹងចូលរួមគាំទ្រផែនការអភិវឌ្ឍន៍របស់ខេត្ត២០២៥វិនិយោគដើម្បីអភិវឌ្ឍន៍៣ឆ្នាំរំកិល២០២៤.២០២៧ដូចបានជម្រាបជូនខាងលើដើម្បីយើងទាំងអស់គ្នាសាមគ្គីជាតិនិងថែរក្សាសន្តិភាពដើម្បីខេត្តយើងទាំងអស់គ្នាដើម្បីរីកចម្រើនបន្ថែមទៀតសម្រាប់ជាប្រយោជន៍និងផលប្រយោជន៍ដល់កូនចៅយើងទាំងអស់គ្នា។និងសង្ឃឹមថា អង្គវេទិកាពិតជាផ្ដល់យោបល់ចូលរួមសំខាន់ៗស្របតាមកម្មវិធីពិគ្រោះយោបល់លើប្រធានបទរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
ក្នុងកម្មវិធីពិគ្រោះយោបល់គណៈធិបតីក៏បានរៀបចំសំណួរចម្លើយ។មួយចំនួនដើម្បីឱ្យបងប្អូនចូលរួមកម្មវិធី សួរលើប្រធានបទគ្រឿងញៀនភ្លាមៗនោះក៏មានមន្ត្រីជំនាញជំនាញគ្រឿងញៀនឡើងបកស្រាយ ផងដែរ៊៊។
ក្នុងកម្មវិធីពិគ្រោះយោបល់គណៈធិបតីក៏បានរៀបចំសំណួរចម្លើយ។មួយចំនួនដើម្បីឱ្យបងប្អូនចូលរួមកម្មវិធី សួរលើប្រធានបទគ្រឿងញៀនភ្លាមៗនោះក៏មានមន្ត្រីជំនាញជំនាញគ្រឿងញៀនឡើងបកស្រាយ ផងដែរ៊៊។
Post a Comment