លោកវីរៈសេនីយ៍ឯក ឈឿង គឹមសុងស្នងការរងទទួលបន្ទុកផែននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បាននាំយកថវិការចំនួន៤.២០០០០០រៀលនិង៤០ដុល្លាចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកែស៊ីនួន។
(បាត់ដំបង) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយ មានការយកចិត្តទុកដាក់ពី លោក ឧត្ដម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងការិយាល័យជំនាញ និង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះទៅសួរសុខទុក្ខ និង បាននាំយកថវិកា លោកឧត្ដមសេនីយ៍ទោ ស្នងការ ចំនួន ១.០០០.០០០ រៀល ថវិកា លោក ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ចំនួន ៦០០.០០០ រៀល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចំនួន ៣២០.០០០ រៀល បងប្អូនក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចំនួន ២.១០០.០០០ រៀល និង ៤០ ដុល្លារ យកទៅប្រគល់ជូនលោក អនុសេនីយ៍ឯក ណូ វីនណា នាយផ្នែក ស្រាវជ្រាវ និង ស៊ើបអង្កេត នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យ កែ ស៊ីនួន ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលលោកមានជម្ងឺ ដាច់សរសៃឈាម ។
ជាចុងក្រោយ លោក ឧត្តមសេនីយ៍ទោ ស្នងការ មានមតិផ្តាំផ្ញើដល់នគរបាលដែលសម្រាកព្យាបាលខិតខំអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ដើម្បីឆាប់បានជាសះស្បើយ ឡើងវិញ ។
Post a Comment