កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...


 


     (បន្ទាយមានជ័យ): ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឈៀ ឋាន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង១១និង៣០នាទី។  ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១.ឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ, ២.ឈ្មោះ ទិត្យ ចាន់លី (ស្វិត) ភេទប្រុស អាយុ៣៦ឆ្នាំ, ៣.ឈ្មោះឃួន ចិត្រា(បាក់) ភេទប្រុស អាយុ២៨ឆ្នាំ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ការឃាត់ខ្លួននេះធ្វើឡើងនៅនៅចំណុចសួនតេជោ ឈ្នះ ឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រួមទាំងចាប់យកវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម  ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ចំនួន០១គ្រឿង (ប្រគល់ជូនម្ចាស់ដេីមវិញហេីយ)។



     លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពីវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍នៅក្រុងប៉ោយប៉ែត ហើយក្រុមជនសង្ស័យខាងលើ ឆ្លៀតឱកាសលួចយកម៉ូតូរបស់ជនរងគ្រោះ ហើយជិះគេចខ្លួនមកភូមិសាស្រ្តក្រុងសិរីសោភ័ណ ។ ក្នុងនោះកម្លាំងជំនាញបានធ្វេីការស្រាវជ្រាវរហូតឈានដល់កាឃាត់ខ្លួនជនសង្ស័យខាងលេី ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួនាំ និងចាត់ការតាមនីតិវិធី ព្រមទាំងបាបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាជាលទ្ធផលវិជ្ជមានទាំង០៣នាក់។



     លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបាន​ឆ្លើយ​សារភាពថា ពួកខ្លួនពិពិតជាប់ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។

     ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

      លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

  បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






Powered by Blogger.