លោកវរសេនីយ៍ឯក ជួន សារី ដឹកនាំក្រុមការងារ ចុះសួរសុខទុក និងនាំយកអំណោយផ្តល់ជូនលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ដែលពុងសម្រាកព្យាបាលរបួសវ៉ះកាត់នៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក ប៉ុស្តិ៍បានចាត់បញ្ជូនក្រុមការងារចំនួន ០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ជួន សារី ឋាន:នាយរងប៉ុស្តិ៍ ដើម្បីទៅសួរសុខទុក្ខលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ឋាន:នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលរបួសវ៉ះកាត់នៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ ។
ក្នុងការចុះសួរសុខទុក្ខនេះផងដែរ ក្រុមការងារបាននាំយកនូវជំនួយមួយចំនួនដែលបានមកពីការជួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទទៅប្រគល់ជូនលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ជំនួយទាំងនោះរួមមាន៖
- ប្រាក់ដុល្លារចំនួន ៥០០$ (ឧបត្ថម្ភដោយលោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍)
- ប្រាក់រៀលចំនួន ១.៣៤០.០០០រៀល (មិត្តរួមការងារ)
- ប្រាក់បាត ចំនួន ៧៦.៦០០បាត(មិត្តរួមការងារ)
ទោះជាយ៉ាងណានេះជាវប្បធម៌ចែករំលែកនិងជាព្រហ្មវិហារធម៌ដ៏ល្អចំពោះមេដឹកនាំដែលគិតគូរសុខទុក្ខដល់សហការីនិងជាការលើកទឹកចិត្តដល់អ្នកជំងឺឱ្យបានធូរស្រាលនិងឆាប់បានជាសះស្បើយផងដែរ៕
Post a Comment