ក្នុងពិធីបិតសន្និបាត បូកសរុបលទ្ធផលអនុវត្តលើការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ខេត្តបន្ទាយមានជ័យ....!





ក្នុងពិធីបិតសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥បន្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីការអនុវត្តការងារកន្លងមករបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងនោះមានការបង្ក្រាបក្មេងទំនើង និងបង្ក្រាបគ្រឿងញៀន សន្តិសុខសណ្ដាប់ធ្នាប់សង្គមផងដែរ រយះពេល១២ខែពេញ។



ក្នុងពិធីសន្និបាតនេះប្រារព្វធ្វើក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ចាប់ ថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៤មានការចូលរួម  ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ  លោកប្លែក វ៉ា រី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រីអភិបាលខេត្ត ស្ថប័នអង្គភាពទាំង៣ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ប្រហែល៥០០នាក់។



ក្នុងពិធីបើកសន្និបាតនោះ លោក អ៊ុំ រាត្រី បានលើកឡើងអំពីសមិទ្ធិផលជាច្រើនដែល រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និង ឃុំ សង្កាត់ អនុវត្តបានកន្លងមកក្នុងរយៈពេល ១២ខែ ក្នុងនោះ មាន ហេដ្ឋារចនាសមព័ន្ធមាន ស្ពានផ្លូវ កសិកម្ម សណ្តាប់ធ្នាប់ សង្គម ក្នុងនោះមានក្មេងទំនើង និង អត្រានុគោលដ្ឋានជាដើម។

ក្នុងពិធីបិតសន្តិបាត ឯកឧត្តម ឌិត ទីណាបាន ធ្វើការកោតសសើរចំពោះមន្ត្រីរាជការ និងកម្លាំងទាំងបីស្ថាប័នក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើឲ្យភូមិ ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋអស់កំលាំងកាយចិត្ត។




ឯកឧត្តម ឌិត ទីណាបាន មានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាពយកមកអនុវត្តន៍។




ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីបង្រ្កាបក្មេងទំនើង ដោយគ្មានការលើកលែងឲ្យបានឡើយ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់គ្មានការលើកលែង ចំពោះក្រុមក្មេងទំនើង ដែលបង្កហិង្សា ដាក់គ្នា នៅតាមផ្លូវសាធារណៈ តាមសហគមន៍ក្នុងនោះ រាល់សកម្មភាពនៃការជិះម៉ូតូ យកតាមខ្លួននូវកាំបិត ដាវសាម៉ូរ៉ៃ ព្រមទាំងការបង្ហោះសំញែញបង្អួតគ្នាតាមបណ្ដាញសង្គម និងនៅតាមសហគមន៍ ការដាក់កាំបិទ ឬដាវតាមខ្លួនស្មើនឹងការកាន់កាប់អាវុធដោយខុសច្បាប់ត្រូវតែបង្ក្រាបឲ្យអស់និងបញ្ជូនទៅដាក់ពន្ធនាគារឲ្យខានតែបានមិនអាចលើកលែងទោសឲ្យបានឡើយ។

ក្នុងនោះឯកឧត្តម ឌិត ទីណាបាន លើកយករឿង បញ្ហា ស្រូវ បញ្ហាអត្រាននគរដ្ឋាន បញ្ហាសណ្ដាប់ធ្នាប់ក្នុងសង្គមពិសេសបញ្ហា ក្រុមប្រឆាំងបានធ្វើការផ្សព្វ ផ្វាយ ព័ត៌មានមិនពិតប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងបណ្តាញសង្គម facebook ដូច្នេះមន្ត្រីរាជការ និងកម្លាំងទាំងបីស្ថាប័ន ខេត្តបន្ទាយមានជ័យ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការប្រឆាំងដាច់ខាតចំពោះរាល់ព័ត៌មានក្លែងក្លាយទាំងអស់នេះឲ្យបានដាច់ខាតផងដែរ៕ 

Powered by Blogger.