កិច្ចប្រជុំពិភាក្សា រវាងមន្ត្រីស្ដាប័ន ពាក់ព័ន្ធ ជាមួយប្រតិភូធនាគារ អភិវឌ្ឍន៍អាសុី នៃគម្រោងកម្មវិធីវិនិយោគភាពធន ប្រែសម្រួលអាកាសធាតុ។
ពេលរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ីអេឌីប៊ី ADB នៃគម្រោងកម្មវិធីវិនិយោគ ភាពធន់ នឹងបម្រែបម្រួលអាកាសធាតុ និង សុវត្ថិភាពទីក្រុងរួមមាន ក្រុង សេរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី។ កិច្ចប្រជុំពិភាក្សានាពេលនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធ ក្នុងគោលបំណងពិនិត្យគ្រប់គ្រង រចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តរដ្ឋបាលស្រុកក្រុង អង្គភាព។ លោក អូវឹន ភីលីប ដែលជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ីអេ.ឌី.ប៊ី ADB បានលើកឡើងជាសំណួរថា តើរចនាសម្ព័ន្ធទាំងអស់នៅក្នុងក្រុងគោលដៅដែលយើងកំពុងតែសាងសង់ស្ថាបនា តេីការគ្រប់គ្រងបែបណា ឲ្យមានប្រសិទ្ធភាព ហើយចំពោះផែនការអង្គភាព ការជំរុញបែបណា ដើម្បីឲ្យមានលំនឹង និង ប្រសិទ្ធភាពចំពោះការគ្រប់គ្រង ថវិកាចំណូលចំណាយមានលក្ខណៈបែបណា តេីមានតម្រូវការចាំបាច់ណាខ្លះសម្រាប់រៀបចំផែនការថវិកាឲ្យបានត្រឹមត្រូវ។ លោកបន្តថា យើងសង្កេតឃើញនាពេលបច្ចុប្បន្ននេះ ការបម្រែបម្រួលអាកាសធាតុគឺជាបញ្ហា ដែលយើងត្រូវចូលរួមដោះស្រាយក្នុងឆ្នាំ២០២៧ ២០២៨ យើងនឹងវិនិយោគប្រព័ន្ធទឹកកខ្វក់ និងទីលានចាក់សំរាមភ្លើងបំភ្លឺក្នុងទីប្រជុំជននិងទប់ស្កាត់ រំដោះទឹកជំនន់។ លោកបញ្ជាក់បន្ថែមទៀតថា ចំណុចសំខាន់នៃកិច្ចប្រជុំពិភាក្សានៅថ្ងៃនេះ ផ្តោតសំខាន់ទៅលើទីមួយបម្រែបម្រួលអាកាសធាតុនេះព័ន្ធនឹងភាពធន់ ពង្រឹងសមត្ថភាព និងគ្រោះធម្មជាតិផ្សេងៗ និងការប្រើប្រាស់ដីធ្លីគឺជាផែនការកត្តាសំខាន់។ ទី២ គ្រោងរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ទីលានចាក់សំរាម និងវិធានការការពារគ្រោះទឹកជំនន់ជាក់ស្ដែងអេ.ឌី.ប៊ី ADB បានជួយដល់ខេត្តមួយចំនួនរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និងកំពង់ឆ្នាំង រចនាសម្ព័ន្ធដែលបានកើតឡើង ហើយនោះគឺពុំបានថែទាំ ហេតុនេះគឺជាបញ្ហា អ្វីដែលបានកើតមានរួចមកហើយ គឺសំខាន់ឲ្យមានដំណើរការនិងការចូលរួមថែទាំជាប្រចាំ។ លោក ឃ្លោក នួយអភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងនូវអំណរគុណចំពោះធនាគារអភិវឌ្ឍន៍ អាស៊ីអេឌីប៊ី ADB ដែលបានរៀបចំសហការ ជួយដល់ប្រជាជនកម្ពុជាពិសេសជួយដល់ហេដ្ឋារចនាសម្ព័ន្ធនានានិងជួយ គ្រោះធម្មជាតិផ្សេងៗ លោកអភិបាលរងខេត្តបានបន្ថែមថាសម្រាប់ខេត្តបន្ទាយមានជ័យៈរយៈកាលកន្លងមកបញ្ហាទឹកជំនន់ជន់លិចស្ទើររៀងរាល់ឆ្នាំ ហើយដល់ពេលរដូវប្រាំងគឺមានការខ្វះទឹកប្រើប្រាស់ ទៅវិញ។ ហេីយក៏បានសំណូមពរដល់អេ.ឌី.ប៊ីADB សុំជួយស្ថាបនាការស្ដារស្ទឹង បឹងអូរប្រឡាយ ធ្វើសំណង់ស្ទាក់ទឹកតាមបណ្តាស្ទឹង និងព្រែក។
Post a Comment