ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥
ពោធិ៍សាត់ : ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ដែលមានការអញ្ជើញចូលរួមពី ប្រតិភូនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការនគរបាលខេត្ត តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងពន្ធនាគារខេត្ត តំណាងសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត អភិបាលនៃគណៈអភិបាលក្រុងស្រុក ចៅសង្កាត់ មេឃុំ ស្នងការរងនគរបាលខេត្ត នាយកាវិយាល័យជំនាញ អធិការនគរបាលក្រុងស្រុក មេបញ្ជាការវរ៨២៥ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន ១៦៥នាក់ស្រី ០៧នាក់។
Post a Comment