អ្នកសារព័ត៌មាន របស់អង្គភាព កម្ពុជាអភិវឌ្ឍន៍ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារ នៅស្រុកជីក្រែង
ខេត្តសៀមរាប ៖ លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មាន របស់អង្គភាព កម្ពុជាអភិវឌ្ឍន៍ ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង ១៨ និង ០០នាទីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្រុមអ្នកសារព័ត៌មាន បានធ្វើការថ្កោលទោសជាខ្លាំង ចំពោះអំពើបាញ់ប្រហារនេះ និងសង្ឃឹមថាសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំពង្រលើ អធិការដ្ឋាននគរបាលស្រុកក្រែង និងជាពិសេសស្នងការដ្ឋាននគរបាលខេត្តខេត្តសៀមរាប និងវែកមុខរកឃើញឃាតករខ្មាន់កាំភ្លើងដែលលួចបាញ់ប្រហារទៅលើអ្នកសារព៌មានខាងលើ យកមកផ្តន្ទាទោសឲ្យខានតែបានផង។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបានបញ្ជាក់ឲ្យ គូលែនដេលី បានដឹងនៅយប់ថ្ងៃដដែលថា លោកបានបញ្ជាឲ្យកម្លាំងជំនាញ ចុះទៅកាន់ទីតាំងកើតហេតុនោះហើយ៕KD
Post a Comment