អបអរសាទរមិទ្ទីញខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៤) ក្នុងខេត្តបន្ទាយមានជ័យ

 


បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ (២ធ្នូ ១៩៧៨ ២ធ្នូ២០២៤) ជាទិវារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ អស់លោក លោកស្រី ដែលជាមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ 



       ឯកឧត្តម អ៊ុំ រាត្រី បានអាននូវសារថ្លែងដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារបញ្ជាក់ថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នេះគឺជាថ្ងៃគម្រប់ខួបលើកទី៤៦ ដែលជាទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថារណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលជាថ្ងៃប្រវត្តិសាស្ត្រដែលកងកម្លាំងអ្នកស្នេហាជាតិ មកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសរូបរួមក្រោកឈរឡើង ប្រកាសបង្កើតរណសិរ្សដែលបានដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ រ



ណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឲ្យរួចផុតពីគ្រោះអន្តរាយនៃរបប ប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្សបានរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារកសាងនិងអភិវឌ្ឍសង្គមជាតិនៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជាមានការរីកចម្រើនប្រែមុខមាត់ថ្មីប្រកបដោយ ភាពជាទីបំផុត។



       ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ៤៦ឆ្នាំកន្លងមកនេះប្រជាជនបានស្ថិតស្ថេរ រួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយ យ៉ាងអង់អាចក្លាហានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំនិងជាអគ្គមគ្គុទ្ទេសក៍ ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ស្មារតី២ធ្នូ ស្មារតី ៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនយើង បានប្រែក្លាយទៅជាកម្លាំងដ៏ធំធេង ក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិនៅក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួន យើងទាំងអស់គ្នាយើងជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មីទៀតនៅ សោកនាដកម្មដូចគ្នានឹងអតីតកាលនោះឡេីយ។ 



       ចុងបញ្ចប់គណៈធិបតី ក៏បានផ្តល់ជូននូវអំណោយជាថវិកា ដល់លោកពូ អ្នកមីង ជានិវត្តជនដែលបានចូលរួមនាថ្ងៃនេះផងដែរ៕






Powered by Blogger.