អាជ្ញាធរ ភូមិ សង្កាត់ និង មន្ត្រីប៉ុស្តិ៍ ចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ១កន្លែង ហាមមិនឲ្យបើកគ្រឿងបំពងសំលេងនៅពេលយប់ និងពេលថ្ងៃបើកតិចៗ បើនៅមិនធ្វើតាមនិងមានវិធានការផ្លូវច្បាប់...!
បន្ទាយមានជ័យ ÷កាលពីព្រឹក ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤នេះ មាន មេភូមិ ៣ មន្ត្រីសង្កាត់ព្រះពន្លា និង មន្ត្រីប៉ុស្តិ៍ ព្រះពន្លា ១ក្រុម បានចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះធ្វើអាជីវកម្ម ចិញ្ចឹមសត្វត្រចៀកកាំ១កន្លែ
ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាប់ការ៉ាសសាំង រង្វង់មូលស្រីគ្រប់លក្ខណ៍ ៤ផ្ទះ បានធ្វើការហាមមិនឲ្យបើកគ្រឿងបំពងសំលេងទាក់សត្វត្រចៀកកាំនៅពេលយប់ដាច់ខាត និងពេលថ្ងៃបើកតិចៗ បើនៅមិនធ្វើតាមនិងមានវិធានការផ្លូវច្បាប់។
លោក យក់ចំរើន រស់នៅក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មុខរបរជាជាងដេរ ពូក ឡាន ម៉ូតូ ជាប់និង ផ្ទះចិញ្ចឹមសត្វត្រចៀកកាំនេះ បានរៀបប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ផ្ទះបើករបរចិញ្ចឹមសត្វត្រចៀកកាំយកសំបុកលក់មកនោះ
ជាច្រើនខែមកហើយ ក្រុមគ្រួសារគាត់ និងអ្នកជិតខាងទៀតជាច្រើនគ្រួសារ មិនដែលបានសុខឡើង ដោយសាររំខានពីការបំពងសំលេងខ្លាំងៗ ហៅសត្វត្រចៀកកាំ ពិសេសប៉ះពាល់ដល់បងប្រុសរបស់គាត់បង្កើតកំពង់មានជម្ងឺលើសឈាម ដែលអាច កាន់តែដុនដាបទៅពី១ ថ្ងៃ ទៅ១ ថ្ងៃ បង្កឲ្យស្លាប់បាន។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះមាន អ្នកមានផ្ទះថ្ម២ជាន់ឡើងកំពុងបែកគំនិតនាំគ្នាចិញ្ចឹមសត្វត្រចៀកកាំ ចំកណ្តាលក្រុងសិរីសោភ័ណតែម្តង ពិសេសក្នុងទីរួមខេត្តត្រង់ចំណុច ស្រីគ្រប់លក្ខណ៍ ផ្សារសិរីសោភ័ណ ពោពេញទៅដោយផ្ទះចិញ្ចឹមសត្វត្រចៀលកាំ គ្រឿងបំពងសំលេង ឮយ៉ាងអើងកងរំខានដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង ។
ក្នុងនោះប្រជាពលរដ្ឋបាននាំគ្នាបញ្ចេញមតិថាការចិញ្ចឹមសត្វត្រចៀកកាំក្នុងទីប្រជុំជននេះមិនសមទាល់តែសោះ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋយ៉ាងខ្លាំង ពិសេសភ្ញៀវទេសចរណ៍ទៀតផង។
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តទី៤ ឆ្នាំ ២០២៤ នោះលោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍បន្តទៀតថា ការចិញ្ចឹកសត្វត្រចៀកកាំក្នុងក្រុងបែននេះវាបណ្តាលឲ្យរំខានដល់អ្នករស់នៅជិតខ្លាំងសំបើមណាស់ ឮតែសំលេងបំពងរបស់មេក្រូយំសត្វត្រចៀកកាំចេកចាចពេញតែក្រុង អ្នកចិញ្ចឹមសត្វត្រចៀកទាំងអស់ក្នុងក្រុងសិរីសោភ័ណនេះ មានដល់ទៅជិត៣០កន្លែង សុទ្ធតែអត់ច្បាប់ទាំអស់ លោកបានតម្រូវឲ្យមន្ត្រីជំនាញឲ្យម្ចាស់ចិញ្ចឹមសត្វត្រចៀកកាំទាំងអស់ត្រូវតែទៅសុំច្បាប់នៅរដ្ឋបាលព្រៃឈឺឲ្យបានគ្រប់គ្នាទាន់ពេល បើពុំមានច្បាប់តេលោកនិងបញ្ឍប់ការចិញ្ចឹមសត្វត្រចៀកកាំបន្តទៀតហើយពុំអនុញ្ញាឲ្យបន្តចិញ្ចឹមក្នុងទីប្រជុំជនទៀតឡើយ៕
Post a Comment