អនុប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យម្នាក់ បើករថយន្តចេញពីផ្ទះ ត្រូវជនមិនស្គាល់ បើករថយន្តបុកហើយទាញកាំបិតផ្គាក់ កាបបណ្តាលឲ្យរបួសធ្ងន់ សង្ស័យរឿងគំនុំ

 




បន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នេះនៅចំណុចសួនស្ទ័រ ស្ថិតក្បែរប៉ុស្តិ៍នគរបាលសង្កាត់ព្រះពន្លា ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះ ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីឃាតកម្មគិតទុកជាមុនដោយជនមិនស្គាល់មុខម្នាក់បានបើករថយន្តធន់ត្រាមួយគ្រឿងបំបុករថយន្ត camry គូទស្វិតដែលបើកបរដោយអនុប្រធានសាខាពន្ធដាខេត្ត បន្ទាយមានជ័យម្នាក់ ចេញពីផ្ទះ ហើយត្រូវបានជនសង្ស័យបើករថយន្តបំបុកនិងទាញកាំបិតផ្ទះដេញកម្មរបួសធ្ងន់។

តាមការឲ្យដឹងពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានបាននិយាយថា ៖ នៅពេលដែលជនរងគ្រោះ ដែលស្គាល់ឈ្មោះ សីហា ជាមន្ត្រីសាខាពន្ធដាខេត្តបន្ទាយមានជ័យ បានបើករថយន្តប្រភេទកាំម៉ារីសេរីចាស់ ពាក់ធ្លាក់លេខ ភ្នំពេញ2A-9247 ចេញពីផ្ទះ នៃទីតាំងកើតហេតុខាងលើ បានប្រមាណជា៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ក៏ត្រូវបានរថយន្តមួយគ្រឿង ម៉ាក់ធុនត្រា ពណ៌សពាក់ផ្លាក់លេខភ្នំពេញ2AZ-6879 ដែលឃើញឈប់ចាំត្រង់ផ្លូវបំបែកជាបួន ផ្នែកខាងជើងបានបើកបុកចំពាក់កណ្តាលរថយន្តជនរងគ្រោះបណ្តាលឲ្យចូលស្រែ ទៅមុខលេងរួចហើយក៏ចុះទាញកាំផ្គាក់ កាប់ទៅលើជនរងគ្រោះចំកញ្ចឹងករ បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនបង្កបើករថយន្តគេចទៅប្លង់រថយន្តទុកចោល គេចខ្លួនបាត់ត្រង់ចំងាយពីទីតាំងកើតហេតុ ប្រមាណជា១គីឡូដី នៃផ្លូវប្រឡាយស្ពាន់តាផាន់ ។

ក្រោយកើតហេតុភ្លាមៗ សមត្តកិច្ចនគរបាលចរាចរណ៍និងនគរបាលផ្នែកព្រហ្មទ័ណ្ឌ និងខេត្ត/ក្រុង បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ទៅតាមជំនាញនីមួយៗ ។ដោយឡែកជនរងគ្រោះ ត្រូវបានសាច់ញាតិនាំទៅសង្គ្រោះបន្ទាន់។

តាមការអោយដឹងពីសមត្តកិច្ច និងនៅកន្លែងកើតហេតុបានធ្វើការសន្និដ្ឋានថា អាចជាករណីគំនុំ ព្រោះតាមការសាកសួរបឋម ជនបង្កបើកឡានមកចាំ ឃ្លាំមើលចាំជនរងគ្រោះបើករថយន្តចេញពីផ្ទះ ដើម្បីធ្វើសកម្មភាពបើករថយន្តបុក ហើយយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ រួចបើករថយន្តយកទៅប្លង់ចោល គេចខ្លួនបាត់ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឈានទៅកំណត់មុខសញ្ញា តាមចាប់ខ្លួនជនបង្កដើម្បីយក មកផ្តន្ទាទោសតាមច្បាប់៕



Powered by Blogger.