លោកវរសេនីយ៍ឯក​ អិន​ កុល​ ចាត់តាំងកម្លាំងសួរ​សុខទុក្ខគ្រួសារមន្រ្តី​ មានជម្ងឺ​ សម្រាលបុត្រនិងបុណ្យ​សពប្រជាលរដ្ឋនៅមូលដ្ឋាន៖


 

 (បាត់ដំបង)នៅថ្ងៃទី​១៣​ ខែ​ ធ្នូ​ ឆ្នាំ២០២៤អនុវត្តតាមយោបល់ណែនាំជាប់ជាប្រចាំរបស់លោ​ក ឧត្តមសេនីយ៍ទោ​ដា​ញ់ អេង​ ប៊ុន​ចាន់ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំ​បង លោកវរសេនីយ៍ឯកអិន​ កុលមេបញ្ជាការវរសេនាតូចនគរ​បាលការពារព្រំដែនគោកលេខ​៨​១៩ បានចាត់តាំងលោកស្រីមេបញ្ជាការរងទទួលការងារយេនឌ័រ និងលោ​កមេបញ្ជាការរង ដឹកនាំកម្លាំងនាំយកអំណោយមួយចំនួនចុះសួរសុខ​ទុក្ខដល់កងម្លាំងនគរបាលដែលសម្រា​លបុត្រ​ មន្រ្តីមានជម្ងឺ​ និងបុណ្យសពប្រជាពលរដ្ឋ​នៅមូល​ដ្ឋាននោះគឺ៖

១-លោកវរសេនីយ៍ត្រី ខេង កែវមុន្នី នាយផ្នែកភស្តុភារ មានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហ ដ្ឋាន ស្ថិតនៅភូមិតាសែន​ ឃុំត្រាង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង។ 

-ថវិកាចំនួន២០មុឺនរៀល

-អង្ករមួយការ៉ុង ៥០គីឡូក្រាម

-ទឹកផ្លែឈើ ០១កេស

-ទឹកដោះគោឆៅ ០១យួរ

-មី ០១កេសតូច

-ទឹកបរិសុទ្ធ ០៥យួរ

២-លោកវរសេនីយ៍ទោ លី ឡង់ដែន មេបញ្ជាការរង គ្រួសារទេីប សម្រាលបុត្រនាពេលថ្មីៗស្ថិតនៅ ភូមិដូង​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង។ 

-ថវិកា ចំនួន២០មុឺនរៀល

-ទឹកផ្លែឈើ ០១កេស

-ទឹកដោះគោឆៅ ០១យួរ

-មី ០១កេសតូច

-ទឹកបរិសុទ្ធ ០៥យួរ

៣-លោកព្រិន្ទបាលឯក ប៊ាន ផានិត មន្រ្តីប៉ុស្ដិ៍នគរ​បាលសិប្បកម្ម គ្រួសារទេីបសម្រាលបុត្រ ស្ថិតនៅភូមិអូរថ្មី​ ឃុំពេជចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង ។ 

-ថវិកាចំនួន២០មុឺនរៀល

-ទឹកផ្លែឈើ ០១កេស

-ទឹកដោះគោឆៅ ០១យួរ

-មី ០១កេសតូច

 -ទឹកបរិសុទ្ធ ០៥យួរ ។

៤- ចូលរួមបុណ្យសព ប្រជាពលរដ្ឋចំនួន១នាក់ នៅភូមិលំផាត់ ឃុំអូរដាស្រុកកំរៀងខេត្តបាត់ដំបង។ 

-អង្ករ ០១ការ៉ុង ស្មើ៥០គីឡូក្រាម

-ថវិកា ១០០,០០០រៀល ។










Powered by Blogger.