មន្ទីរសុខាភិបាលបើក សិក្ខា សាលាផ្សព្វផ្សាយ ស្តីពី វគ្គ បណ្តុះ បណ្តាល ដល់សិក្ខាកាមចំនួន ២០៧នាក់ ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ

 




បន្ទាយមានជ័យ÷នាថ្ងៃទី ២៧ ខែ ឆ្នូ ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ  ឯកឧត្តម យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានអញ្ជើញជា អធិបតិយភាពក្នុងសិក្ខា សាលាផ្សព្វផ្សាយ ស្តីពី វគ្គ បណ្តុះ បណ្តាល ដល់សិក្ខាកាមចំនួន ២០៧នាក់ ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ របស់មន្ទីរសុខាភិបាលដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ ក្បាលស្ពានសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយមានការចូលរួម លោក  លោក ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក បឹងគឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត  លោកយឹមលីប្រធានមន្ទីរបរិស្ថានខេត្ត។


ជាកិច្ចចាប់ផ្តើម លោក ឡេច័ន្ទ សង្វាត បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានរយះពេល១ថ្ងៃ វាមានសារៈសំខាន់ណាស់សំរាប់សិក្ខាកាមទាំង ២០៧នាក់ ដើម្បីពង្រឹងសមត្ថភាពដល់បណ្ដាអង្គភាព ដែលជាបេក្ខភាពប្រកួតប្រជែង ជ័យលាភីក្នុងការវាយតម្លៃ ជាអង្គភាពផ្ដល់ សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាបាល ក្នុងខេត្តបន្ទាយមានជ័យរបស់យើង។


|


ហើយវគ្គបណ្ដុះបណ្ដាលនេះផងដែរគឺជាការឆ្លើយតបទៅនឹងបញ្ហាខ្វះខាតដែលយើងបានរកឃើញក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២១ ខែធ្នូ កន្លងទៅនេះ ស្ដីពីការត្រួតពិនិត្យ រកមើលបញ្ហាប្រឈមឬខ្វះខាតរបស់អង្គភាពចូលរួមទទួលការ វាយតម្លៃទទួលស្គាល់ថា ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលក្នុងខេត្តបន្ទាយមានជ័យយើងនេះផងដែរ។





ក្នុងនោះ អ្នកអ៊ុំរាត្រ បានវាយតម្លៃដល់អង្គភាព ផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលថ្នាក់ខេត្ត ព្រមទាំង លោក លោក ស្រីសមាជិក សមាជិកាអង្គសិក្ខាសាលាទាំងមូលដែលបានចំណាយពេលវេលាចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្ដុះបណ្ដាលនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

Powered by Blogger.